មេកាសំណង់ផ្ទះល្វែង ជាជនជាតិ ចិន ត្រូវគេកាប់សម្លាប់ នៅលើជាន់ទី១
ភ្នំពេញ ៖ ជនជាតិចិនម្នាក់ ដែលជាមេកាសំណង់ផ្ទះ ល្វែងមួយកន្លែង ត្រូវបានជនមិនស្គាល់ មុខលួចកាប់ក្បាល ផ្នែកខាងស្តាំចំនួន ២កន្លែង បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម ប៉ុន្តែប្រភព ពីកន្លែងកើតហេតុ បាននិយាយថា ជនរង គ្រោះ កាលពីថ្ងៃមានជម្លោះ ជាមួយកម្មករសំណង់ រហូតគំរាម ដកកម្មករ ម្នាក់ចេញ ពីការងារផងដែរ ការប្រទះ ឃើញសពជន រងគ្រោះនេះ កាលពីវេលា ម៉ោងប្រហែល ជាជិត ៨យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅ ក្នុងសំណង់ផ្ទះ ល្វែងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កៅ ហ្វីយហ្វុង ភេទប្រុស អាយុ ប្រហែល ជា៤០ឆ្នាំង ជាងជាជនជាតិចិន រងរបួសរយៈក្បាលពីរ កន្លែងផ្នែក ខាងស្តាំស្លាប់។
ប្រភពបានបន្តថា មុនពេលកើតហេតុម្ចាស់សំណង់ បានទូរស័ព្ទមករកជនរងគ្រោះ ចូលហើយមិនលើក ទើបមានការ សង្ស័យក៏បាន ប្រាប់ជនជាតិចិនម្នាក់ទៀតឲ្យទៅ មើលពេល នោះជនជាតិចិន បានទៅមើល ស្រាប់ តែប្រទះឃើញ ជនរងគ្រោះស្លាប់ បាត់ហើយ ទើបរាយការឲ្យ នគរបាល មូលដ្នានចុះទៅពិនិត្យ រួចសន្និដ្ឋានថា ជនរងគ្រោះត្រូវបាន គេវាយនិង របស់រឹងស្លាប់ ។
ប្រភពបានបន្តថា កាលពីថ្ងៃជនរងគ្រោះបានកើតជម្លោះ ជាមួយនិងកម្មករសំណង់កន្លែងការងារ យ៉ាងតឹងមាត់ តឹងកររហូត ជនរងគ្រោះគំរាម ដកកម្មករនោះចោល ប៉ុន្តែ គេមិនដឹងថា ជនរងគ្រោះត្រូវ អ្នកណាសម្លាប់ នោះទេ ពេលនេះនគរបាលខណ្ឌ កំពុងតែធ្វើការ ស្រាវជ្រាវស្វែង រកជនដៃដល់ ដើម្បីឃាត់ ខ្លួនយកទៅផ្តន្ទាទោស ទៅតាម ផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!