ស្ទាវ២ក្រុមបង្កហិង្សាដាក់គ្នាផ្អើល នៅសួនច្បារមុខណាហ្គា
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានក្មេងស្ទាវ២ក្រុម ដេញវាយគ្នា លើសួនច្បារមុខ កាស៊ីណូណាហ្គា បណ្តាលឱ្យក្មេងស្ទាវមួយក្រុមរងរបួស បែកក្បាល និងដៃចំណែក ឯម្ខាងទៀត បានរត់គេចខ្លួនបាត់ ដែលហេតុការនេះ បានកើតឡើង កាលពីវេលា ម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ មិថុនា ២០១៥ នេះ ស្ថិតនៅ ចំណុចផ្លូវភ្លោះ មុខកាស៊ីណូណាហ្គា ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមសាក្សីដែលឃើញហេតុការណ៍នេះឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុម ក្មេងស្ទាវមួយក្រុម ជិះម៉ូតូ ៣គ្រឿងមិន ចាំម៉ាកមានគ្នា ប្រហែល៨នាក់ មានប្រុសមានស្ រីផងចូលមក អង្គុយញ៉ាំអី លេងនៅ កន្លែងកើតហេតុ ស្រាប់តែមួយ ស្របក់ក្រោយមក ក៏មានក្មេងស្ទាវ មួយក្រុមទៀត បានដើរ សំដៅមក កន្លែងដែលក្រុមក្មេង ស្ទាវទី១កំពុង តែអង្គុយញ៉ាំ អីនោះ ហើយធ្វើ សកម្មភាពដេញវាយ គ្នាតែម្តងទៅ ។
ក្រោយពេលកើតហេតុ ខាងក្រុមបង្កបានរត់គេចខ្លួនបាត់ស្រមោលអស់ ចំណែកឯខាងក្រុមជនរងគ្រោះ ក៏មិន បានទៅដាក់ ពាក្យបណ្តឹងអ្វីដែរ គឺបានជិះម៉ូតូឌុបគ្នាទៅព្យាបាលរបួស នៅមន្ទីរពេទ្យឯកជន ដោយខ្លួនឯង បាត់ទៅ។
គួរកត់សម្គាល់ថា ទីកន្លែងនោះ ជារឿយៗតែងតែមានក្រុមក្មេងស្ទាវដេញវាយគ្នាវាយប្លន់យក ទ្រព្យសម្បត្តិ ។ល។ ត្រូវប្រជាពល សុំសំណូមពរ ដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយរឹត បន្តឹងសន្តិសុខ នៅទីកន្លែង នោះផង ហើយជាពិសេស គឺអ្នកលក់ដូរ នៅម្តុំនោះតែម្តង ដែលជាបក្សពួក តែមួយ ជាមួយនិងក្រុមក្មេងស្ទាវ ដែល សកម្មក្នុង ការវាយប្លន់យក ទ្រព្យសម្បតិ្ត អ្នកដទៃនោះ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!