ពេជ្រ អាវីហ្សា មិន​ទទួល​ថត​ខ្សែ​ភាពយន្ត​ ព្រោះ​ខ្លាច​ខូច​សម្រស់!

 
 

តារា​សម្ដែង​វ័យ​ក្មេង sexy​ កញ្ញា ពេជ្រ អាវីហ្សា មិន​ទទួល​ថត​ខ្សែ​ភាពយន្ត​ឡើយ ព្រោះ​តែ​ខ្លាច​ខូច​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ខំ​ថែទាំ​ជា​រៀងរាល់​​ថ្ងៃ។

ការ​លើក​ឡើង​ដូច្នេះ​របស់​កញ្ញា ពេជ្រ អាវីហ្សា បន្ទាប់​ពី​តារា​សម្ដែង​រូប​នេះ​អះអាង​ថា ​​មាន​ផលិតកម្ម​ជា​ច្រើន​បាន​ទាក់ទង​ឱ្យ​ថត​សម្ដែង​ខ្សែ​ភាពយន្ត ក៏ប៉ុន្តែ​នាង​បាន​ច្រាន​ចោល ដោយ​លើក​ឡើង​ថា​ ខ្លាច​ស្បែក​របស់​ខ្លួន​ខ្មៅ។

កញ្ញា​បញ្ជាក់​ថា៖ “ការ​ថត​រឿង​ហ្នឹង​ គេ​ហៅ​ថត​ច្រើន​តើ​បង តែ​ខ្ញុំ​មិន​ទទួល ព្រោះ​អី​ខ្ញុំ​ស្រលាញ់​ស្បែក ខ្លាច​ស្បែក​របស់​ខ្ញុំ​ខ្មៅ”។ ការ​ខ្លាច​ស្បែក​ខ្មៅ​ជា​រឿង​ម្យ៉ាង ប៉ុន្តែ​ការ​ប្រើ​រយៈ​ពេល​យូរ​ក្នុង​ការ​ថត​ពី​បី​ទៅ​បួន​ខែ និង​ ការ​ទទួល​បាន​ថវិកា​តិចតួច​ពេល​ថត​រឿង​ម្ដងៗ ក៏​ជា​ហេតុផល​នាំ​ឱ្យ​តារា​សម្ដែង​ខាង​​លើ​មិន​ចង់​ថត​ខ្សែ​ភាពយន្ត​ផង​ដែរ។

កញ្ញា ពេជ្រ អាវីហ្សា បាន​បន្ត​ថា​ការ​មិន​ទទួល​​ថត​ខ្សែ​ភាពយន្ត​នេះ​ មិន​មែន​មក​ពី​ខ្លួន​វាយឫក​ឡើយ ស្រប​ពេល​ដែល​ប្រជាប្រិយភាព​ក្នុង​សង្គម​សិល្បៈ​មិន​ទាន់​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ដូច​តារា​មួយ​ចំនួន។ ក៏ប៉ុន្តែ​សម្រស់​គឺ​ជា​អ្វី​ដែល​នាង​ស្រលាញ់​ជា​បំផុត។

យ៉ាង​ណា​ក៏​ដោយ​តារា​សម្ដែង​ sexy ខាង​លើ​លើក​ឡើង​ថា​ ការ​ថត​ស្ប៉ត និង​ថត​ខារ៉ាអូខេ​កញ្ញា​នៅ​តែ​ទទួល​ជានិច្ច។ ប្រការ​នេះ​ត្រូវ​បាន​កញ្ញា ពេជ្រ អាវីហ្សា ប្រាប់​ថា​ដោយសារ​តែ​ ស្ប៉ត និង​ខារ៉ាអូខេ ប្រើ​រយៈ​ខ្លី​ មិន​យូរ​ដូច​ការ​ថត​ខ្សែ​ភាពយន្ត​ឡើយ។

​នៅ​ពេល​ចោទ​សួរ​ថា​ តើធ្វើ​ដូចម្ដេច​នឹង​ឱ្យ​​ល្បី​ខ្លាំង​ដូច​តារា​មួយ​ចំនួន ហើយ​ទស្សនិកជន​ម៉េច​​ស្គាល់​កញ្ញា​​ច្រើន​បន្ថែម​ទៀត បើ​មិន​ថត​ខ្សែ​ភាពយន្ត​ដូច្នេះ? កញ្ញា ពេជ្រ អាវីហ្សា លើក​ឡើង​ថា​ការ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ជា​អ្វី​ដែល​នាង​ចង់​បាន ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​កញ្ញា​នឹង​សម្រេចចិត្ត​ថត​ខ្សែ​ភាពយន្ត។ ប៉ុន្តែ​ពេល​នេះ​កញ្ញា​មិន​ទទួល​នោះ​ទេ ព្រោះ​សម្រស់​ធ្វើ​ឱ្យ​នាង​មិន​ចង់​ទទួល​ថត​ខ្សែ​ភាពយន្ត។

កញ្ញា ពេជ្រ អាវីហ្សា ត្រូវ​ទស្សនិកជន​ចាត់​ទុក​ថា​ ជា​តារា​សម្ដែង​ហ៊ាន​បញ្ចេញ​ភាព sexy មិន​ចាញ់​តារា​សម្ដែង​ និង​ចម្រៀង​ sexy ជា​ច្រើន​ទៀត​ដូច​ជា​កញ្ញា កុល ដាវី ឆ័យលី ដាឡែន ប៊ុន ផៃលីន វ៉ាង ស្រីណូ កែវ និសា គង់ ចាន់ស្រីមុំ សាន សុម៉ាលី ជា​ដើម​ឡើយ។

បច្ចុប្បន្ន​តារា​សម្ដែង sexy រូប​នេះ​កំពុង​តែ​មមាញឹក​នឹង​ការ​សិក្សា​​ភាសា​អង់គ្លេស ដោយ​កញ្ញា​ជួល​គ្រូ​មក​បង្រៀន​ដល់​ផ្ទះ។ ក្រៅ​តែ​ពី​ការ​រវល់​ការងារ​ខាង​រៀន​សូត្រ ការ​ឡើង​ច្រៀង​តាម​ស្ថានីយ​ទូរទស្សន៍​នានា និង​ ការ​ថត​ស្ប៉ត រួម​ទាំង​ខារ៉ាអូខេ ​ក៏​កញ្ញា​កំពុង​តែ​រវល់​ផង​ដែរ៕

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម