ម្យ៉ាងដែរ! ទឹកទន្លេកខ្វក់ ហើយស្អុយ អាចជួយជីវិត បុរសម្នាក់បាន

 
 

ចិន៖ រឿងហេតុដ៏កម្រ និងស្មានមិនដល់មួយ បានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ ព្យាយាមធ្វើ អត្តឃាតសម្លាប់ខ្លួន ដោយការលោតចូល ទឹកទន្លេតែ មិននឹកស្មានថា រូបគេមិនដាច់ចិត្ត បែរជាប្រឹង ហែលមកច្រាំងវិញ ព្រោះតែហេតុផល ដ៏មិនគួរឲ្យជឿ នោះគឺមកពី ទឹកទន្លេ កខ្វក់និង ស្អុយខ្លាំងពេក។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា បុរសម្នាក់ដែល មានត្រកូល Liu រស់នៅក្នុងក្រុង Pujiang នៃខេត្ត Zhejiang របស់ប្រទេស ចិន បានសម្រេចចិត្ត បញ្ចប់ជីវិតរបស់ខ្លួន បន្ទាប់ពីរូបគាត់ ធ្វើជំនួញខាតបង់ប្រាក់ យ៉ាងធ្ងន់ធ្ងរ នៅក្នុងឆ្នាំនេះ ដោយការទៅលោត ទឹកសម្លាប់ខ្លួន នៅឯទន្លេ Yiwu ដែលស្ថិតនៅក្នុងខេត្ត Zhejiang តែម្នាក់ឯង។

តែអ្វីដែលមិន គួរឲ្យជឿនោះគឺថា នៅពេលដែល គាត់លោតចូលទៅ ក្នុងទឹកស្រាប់តែ គាត់ភ្ញាក់ខ្លួន និងស្តាយក្រោយ យ៉ាងខ្លាំងនូវទង្វើមួយនេះ ទើបរូបគាត់ព្យាយាម ហែលមកច្រាំងវិញ ទាំងត្រដាបត្រដួស។ ក្នុងនោះលោក Liu បាននិយាយថា “ព្រោះតែទឹកទន្លេ នោះកខ្វក់ និងស្អុយពេក ដែលធ្វើឲ្យ មានការរអើម ក្នុងការលេបទឹក ទាំងនោះចូលទៅក្នុងពោះ ទើបខ្ញុំប្តូរចិត្ត ប្រឹងហែលមក កាន់ច្រាំងទន្លេ វិញតែម្តងទៅ”។ គាត់បានបញ្ជាក់ទៀតថា “ខ្ញុំពិតជាអរណាស់ ដែលខ្ញុំនៅរស់ ហើយខ្ញុំក៏នឹង មិនព្យាយាមសម្លាប់ខ្លួន ម្តងទៀតដែរ”។


ស្ថានភាពទឹកទន្លេ Yiwu ដែលមានភាព កខ្វក់យ៉ាងខ្លាំង

យ៉ាងណាមិញ ការប្រឹងប្រែងហែល មកកាន់ច្រាំងវិញ របស់គាត់ ក៏មិនអាចដំណើរការ ទៅបានរលូនដែរ ព្រោះថាទឹកទន្លេ កំពុងហូរខ្លាំង ទើបរូបគាត់ ព្យាយាមបណ្តែតខ្លួន ដើម្បីរង់ចាំ ការជួយសង្រ្គោះ ហើយក្រោយមក ក៏មានអ្នកដំណើរ ឃើញនិងបានរាយការណ៍ ទៅប៉ូលីសដើម្បី មកសង្រ្គោះគាត់ ឲ្យផុតពីការស្លាប់មួយនេះ។

នេះគឺជារឿង ដែលមិនងាយនឹងមានមួយ ដែលការបំពុលបរិស្ថាន និងការធ្វើឲ្យ ទឹកកខ្វក់អាច ជួយជីវិតមនុស្សម្នាក់ បានដូច្នេះសោះ៕


លោក Liu ពេលដែលត្រូវបាន ជួយសង្រ្គោះ

ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម