ប្រជាជនកម្ពុជាអាចជជែក កម្សាន្តកាន់ តែច្រើន នៅលើ WhatsApp

 
 

ខណៈពេលដែល Facebook ឥតកំណត់ បានដាក់ជូនឲ្យអតិថិជនប្រើប្រាស់បានមួយរយៈ កម្មវិធីបណ្ដាញ សង្គមនិង ជជែកកម្សាន្ដដ៏ទៃទៀត នៅពុំទាន់បានលេចចេញនៅឡើយ រហូតដល់ប៉ុន្មាន ខែចុងក្រោយនេះ។ ការប្រកួតប្រជែង ថ្មីៗហាក់ដូចជា កំពុងបង្ហាញវត្តមាន លើទីផ្សារ ដោយផ្តោតយ៉ាងខ្លាំង ទៅលើកម្មវិធីបណ្ដាញសង្គម និងជជែកកម្សាន្ដ ការប្រកួតប្រជែង ទាំងនោះអាច បណ្តាលមកពី Facebook និង Viber ឥតកំណត់របស់ សែលកាត ដែលសម្ពោធ ដាក់ឲ្យប្រើប្រាស់បន្តបន្ទាប់ គ្នាប៉ុន្មានខែ ចុងក្រោយនេះ។

ថ្ងៃនេះ ក្រុមហ៊ុន សែលកាត បានបង្ហាញកញ្ចប់ជជែកកម្សាន្ត ឥតកំណត់ថ្មីមួយ តាមយៈកម្មវិធី WhatsApp ដែលជាកម្មវិធី ផ្ញើសារទំនាក់ ទំនងលំដាប់ កំពូលរបស់ពិភពលោក ដែលអនុញ្ញាត ឱ្យអ្នកប្រើប្រាស់ អាចផ្ញើសារជា អក្សរ រូបភាព វីដេអូ សារជាសំឡេង និងរូបភាព emoticons ។

ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងគេបង្អស់ដែលផ្តល់ជូនកញ្ចប់ឥត កំណត់សម្រាប់ ទាំងកម្មវិធី WhatsApp និង Viber នៅក្នុងប្រទេសកម្ពុជា។ ត្រឹម 3សេន / ថ្ងៃ WhatsApp ឥតកំណត់អនុញ្ញាត ឱ្យអតិថិជនសែលកាត អាចភ្ជាប់ទំនាក់ទំនង និងរីករាយ ប្រើប្រាស់សេរី ដោយមិនមានការ កាត់ទិន្នន័យអ៊ីនធើណិតពី ក្នុងសមតុល្យដើម របស់អតិថិជនឡើយ ។

 

"យើងចង់ផ្តល់ឱ្យអតិថិជនរបស់យើងនូវជម្រើសកាន់តែច្រើន និងបើកទូលាយឱ្យពួកគាត់ កាន់តែងាយ ស្រួលតាម ដែលអ៊ិនធើណិត អាចផ្តល់ជូនបាន។ ក្រៅពី Facebook មាន កម្មវិធីផ្សេងទៀត ដែលអាចបង្កើន និងលើកកម្ពស់ ការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល របស់អតិថិជន យើង ហើយយើង ចង់ផ្តោតលើ ការផ្តល់ឱ្យពួកគាត់នូវ មធ្យោបាយជាច្រើន ទៀតក្នុងការភ្ជាប់ ទំនាក់ទំនងក្នុង ពិភពលោកដ៏ទាន់ សម័យនេះ។ " យោងតាម ប្រសាសន៍លោក Niek Van Veen នាយកផ្នែក ទីផ្សារក្រុមហ៊ុន សែលកាត។

ចាប់ពីថ្ងៃទី15 ដល់ទី21 ខែកក្កដា ឆ្នាំ2015 អតិថិជនសែលកាតទាំងអស់  អាចភ្ជាប់គម្រោង WhatsApp ឥតកំណត់ដោយមិនគិតថ្លៃ។ ដើម្បីភ្ជាប់គម្រោង: សូមចុច #6764# ។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនរបស់សែលកាត សូមចុចទីនេះ http://www.cellcard.com.kh/kh/unlimited-whatsapp

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម