ក្រុមក្មេងស្ទាវ ជិះម៉ូតូ ដេញកាប់គ្នា ដោយកាំបិត សាំម៉ូរ៉ៃ នៅជិតទីស្នាក់ការ គណបក្ស សង្គ្រោះជាតិ រងរបួស៣នាក់

 
 

ភ្នំពេញៈ ក្រុមក្មេងស្ទាវចំនួន២ក្រុម ដែលមានគ្នា៦នាក់ បានជិះម៉ូតូ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ដេញកាប់គ្នា យ៉ាងអាណធិបតេយ្យ បណ្តាលឲ្យ ជនរងគ្រោះ៣នាក់រងរបួសធ្ងន់-ស្រាល ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោ  ៨ និង៤៥នាទី យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥នេះ នៅជិតទីស្នាក់គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងភូមិតាណូ សង្កាត់ ចាក់អង្រែលើ ខណមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីក្មេងស្ទាវ មួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង ដែលស្គាល់ មួយគ្រឿ Suzuki lets ពណ៌ខៀវ បានដេញកាប់យុវជន៤នាក់ជិះ ម៉ូតូscoppy មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ 1CR-6569 បណ្តាលអោយរងរបួស ត្រង់ក្បាលទាំង៣នាក់ យ៉ាងធ្ងន់ធ្ងរ។ ដោយឡែក យុវជន ម្នាក់ក្នុងចំណោម៤នាក់ មិនមានរងរបួសបានប្រាប់ថា មុនកើតហេតុ រូបគេ ទាំង៤នាក់ បានធ្វើដំណើរពី ស្រុកស្អាង ចូលមកភ្នំពេញ ដោយម៉ូតូមួយគ្រឿង លុះធ្វើដំណើរមកដល់ មុខស្នាក់ការ គណបក្សសង្រ្គោះជាតិ ក៏មានក្រុមក្មេងស្ទាវមួយក្រុម មានគ្នា៦នាក់  ជិះម៉ូតូពីរគ្រឿង បានទាញដាវ សាមារៃ មកកាប់ប្រហារ លើពួកគេ តែសំណាងល្អរូបគេ បានគេចផុត ពីការតាមកាប់របស់ក្រុម ក្មេងពាលទាំងអស់នោះ ។

យុវជនរូបនោះបានបន្តទៀតថា ជនរងគ្រោះទី១ដែលរងរបួសធ្ងន់ធ្ងរ មានឈ្មោះ លាង អាយុ២៥ឆ្នាំ របួសត្រង់ក្បាល ដល់លលា ជនរងគ្រោះទី២ឈ្មោះ ដាលីន រងរបួសក្បាល និងជនរងគ្រោះទី៣ឈ្មោះ ចាវ ក៏រងរបួសក្បាលធ្ងន់ធ្ងរដូចគ្នា ។ ហើយអ្នកទាំង៤ធ្វើការនៅ ផ្ទះសំណាក់ ឈូងលាភ ។ ឮ

ចំណែកជនបង្កទាំង៦នាក់ក្រោយពីកាប់ ប្រហារមកលើយុវជនទាំង៤នាក់ បានសំរេចហើយ ក៏នាំគ្នាជិះម៉ូតូ រត់គេចចេញ ពីកន្លែងកើតហេតុ បានដោយសុវត្តិភាព៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម