ប៊ីរីយ៉ា ពុំទាន់មានដំណឹងល្អ ក្រោយរៀបការរួច
ភ្នំពេញ៖ តារាសម្ដែងស្រីដ៏ស្រស់សោភា មុខមាត់កាត់ឥណ្ឌាអ្នកនាង តាំង គីមចាំង ហៅ ប៊ីរីយ៉ា ដែលបានរៀបការយ៉ាងត្រឹមត្រូវ ក្នុងទ្រង់ទ្រាយ សាមញ្ញមួយ នៅអាគារម៉ុងឌីយ៉ាល់ ជាមួយបុរស អ្នកជំនួយម្នាក់ ត្រូវបានប្រភពព័ត៌មានបង្ហើបថា រហូតមកដល់ពេលនេះ អ្នកទាំងពីរពុំទាន់ទទួល ដំណឹងល្អ ក្នុងការមានបុត្រនោះឡើយ ។ ប៊ីរីយា ពុំបានផ្លាស់ប្ដូរលំនៅដ្ឋាន ទៅរស់នៅ ក្នុងវីឡាស្កឹមស្កៃណាមួយឡើយ គឺនាងនៅរស់នៅ ក្នុងសង្កាត់ អូរឫស្សី២ដដែល ដែលជារឿយៗ អ្នកនាងតែងតែធ្វើសក់ ក្នុងហាងមួយនៅផ្លូវឌឿងហែម មួយផងដែរ ។
ថ្មីៗនេះមានសារព័ត៌មានមួយចំនួនចុះផ្សាយថា អ្នកនាងត្រៀមសម្រាលកូនក្នុងខែ៩ ខាងមុខនេះហើយ ខណៈដែលអ្នកនាងហាក់បាត់មុខ ពីសិល្បៈមួយរយៈធំ ក្រោយរៀបការ ពោលគេថា អ្នកនាង សំងំពពោះ និងសម្រាកថែរក្សា កូនក្នុងផ្ទៃ ។ ម្យ៉ាងនាងហាក់នឿយណាយ ពីសិល្បៈ ហើយ ។ ផ្ទុយពីដំណឹងខាងលើអ្នកនាង ប៊ីរីយ៉ា បានបង្ហាញមុខ ក្នុងហាងអ៊ុតសក់មួយ នៅម្ដុំផ្សារអូរឫស្សី ជាមួយបងស្រី ជីដូនមួយនាង ក្នុង លក្ខណៈជានារីដែលមិនមានកូនឡើយ ។ អ្នកនាងនៅតែមាន រាងស្រឡូន ស្រស់សោភា និងកំពុងតែកក់សក់ តែអ្នកនាងមិនបាននិយាយអ្វីឡើយ ក្រៅពីញញឹម ខុសដាច់ពីការចុះផ្សាយថា អ្នកនាងនឹងសម្រាលកូនក្នុងខែ៩ខាងមុខនេះ ។
អ្នកនាង ប៊ីរីយ៉ា ត្រូវបានគេចាត់ទុកអ្នកនាង ក្នុងក្រុមតារាអាថ៌កំបាំង ខណៈព្យាយាមលាក់បាំង រឿងរ៉ាវគ្រប់យ៉ាងពីឆាកជីវិតអ្នកនាង ដែលមិនងាយ បង្ហាញ មហាជនដឹងឡើយថា អ្នកនាង រស់នៅបែបណា ឬធ្វើអ្វី ។ ប៊ីរីយ៉ា គួរតែគ្មានអ្វីត្រូវលាក់បាំងឡើយ ព្រោះអ្នកនាង មានស្វាមី ត្រឹមត្រូវ ថ្វីត្បិតជីវភាពមិនហ៊ឺហារដូចគេ ក៏គ្មានអ្វីត្រូវខ្មាសអៀនដែរ ព្រោះមិនបានរស់នៅលាក់លៀម ដូចតារាមួយចំនួន ដែលរស់នៅដោយសារគេចិញ្ចឹម និងមានភាពហ៊ីហារ ក្នុងការប្រើប្រាស់លុយមិនល្អ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!