ជនបរទេសម្នាក់ បើកម៉ូតូ បុកទ្វារផ្ទះ គេហើយ ដេញវ៉ៃគេ ផ្អើលទាំងយប់
ភ្នំពេញៈ នៅវេលាម៉ង ២ នឹង៤៥នាទី មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុង បុរីមួយ ជិតរោងចក្រ ទ្រុងមាន់ ស្ថិតភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណសែនសុខរាជធានីភ្នំពេញ ដោយមានជនបរទេសម្នាក់ឈ្មោះ ជូសូមីឃែល នីផែនីន (មិនស្គាល់អាយុ និងមុខរបរ) ស្នាក់នៅផ្ទះលេខ 216Eo ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណដូនពេញ បានបើកម៉ូតូធំមួយគ្រឿង បុកចូលផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលអោយខូចខាតទ្វារដែក ហើយនឹងបែកកញ្ចក់ខាងក្នុង។
បើតាមបុរសជាម្ចាស់ផ្ទះឈ្មោះ តូ អាយុ៣៤ឆ្នាំ ដែលមានប្រពន្ធកំពុងតែកូនខ្ចីផងនោះ បានប្រាប់ថា គាត់កំពុងដេកលង់លក់ស្រាប់ តែបានឮសំលេងម៉ូតូរូខ្លាំងៗ ពេលនោះគាត់ដឹងខ្លួនឡើង បានឃើញ ជនបរទេសម្នាក់ កំពុងតែបើកម៉ូតូបុកទ្វារផ្ទះរបស់គាត់។
ក្រោយមកអ្នករស់នៅជិតខាងបានចេញមកមើលនឹងសួរនាំជនបរទេសនោះថាហេតុអ្វីបានជាជិះម៉ូតូ មកបុកផ្ទះគេ អ្នកឯងវង្វេងផ្លូវ រឺស្រវឹង។ សួរមិនទាន់បានប្រាប់ផងស្រាប់តែជនបរទេសនោះ ដេញវៃគេ ដេញវៃឯងរត់ពេញ កន្លែងកើតហេតុ សូម្បីតែអ្នកយក ពត៌មាន ចូលទៅថតរូប ក៏ត្រូវបានជនបរទេសនោះ ដេញវៃដែរបានប្រហែលជា១០នាទី កម្លាំងនគរបាលប៉ុស្តិ៍ ទឹកថ្លាបានចុះ មកធ្វើការសម្របសម្រួល អោយជន បរទេសនោះ សងការខូចខាតដល់ម្ចាស់ផ្ទះ តែការសម្របសម្រួល រវាងជនបរទេស នឹងម្ចាស់ ផ្ទះមិនត្រូវគ្នា ដោយសារ ខាងម្ចាស់ផ្ទះទាមទារ សំណង់២ពាន់ដុល្លារ វាថ្លៃពេកទើបខាងនគរបាល នាំយកជនបង្ក នឹងម៉ូតូ ទៅដោះស្រាយគ្នានៅប៉ុស្តិ៍ម្តងទៀត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!