តាម​ប្រមាញ់​ក្រុម​ចោរឆក់​ប្លន់​ បាន​ ៥​នាក់​រួម​ ទាំង​មេ​ខ្លោង នៅកំពង់ចាម

 
 

ខេត្តកំពង់ចាម ៖ ក្រោមកិច្ចសហការល្អរវាងកម្លាំងកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ច ប្រតិបត្តិការ តាមប្រមាញ់ បក្ខពួកក្រុមចោរលួច ចោរប្លន់ប្រដាប់អាវុធ ឡើងរញ្ជួយ ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលគិត រហូតមកដល់ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ជនសង្ស័យ ត្រូវបាន ចាប់ខ្លួនបន្តបន្ទាប់ចំនួន៥នាក់ បញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់វិធាន ការតាមច្បាប់ និងសុំដីកាតាមចាប់ បក្ខពួកដែល នៅសេសសល់ មួយចំនួនទៀត ។

លោកឧត្តមសេនីយ៍ត្រីសោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ ឲ្យដឹងថា រូបលោក និងលោក ឧត្តមសេនីយ៍ ត្រីបែន រ័ត្ន ស្នងការនគរបាលខេត្ត ក៏ដូចជាតាម ការណែនាំរបស់ លោកលន់ លឹមថៃ ប្រធានគណៈ បញ្ជាការឯកភាពខេត្ត បានជម្រុញឲ្យ កម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុក ដាក់ពង្រឹងសន្តិសុខ និងសណ្តាប់ ធ្នាប់សង្គមជូន ប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ត្រីសោ សាវឿន បានមានប្រសាសន៍បន្តថា ប្រតិបត្តិការពិសេស នេះធ្វើ ឡើងរួមគ្នា នាពេល កន្លងទៅថ្មីៗនេះ ដោយចាប់បាន ក្រុមចោរលួច ប្លន់ចំនួន៤នាក់ ក្នុងនោះមាន ១-ឈ្មោះចន ចាន់ដង ហៅដង់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជយោ  ឃុំជយោ ស្រុកចំការលើ ២-ឈ្មោះឡាច ហ៊ាន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៣-ឈ្មោះធឿ ស៊ីអ៊ី ភេទស្រី ជាប្រពន្ធ របស់ឈ្មោះហ៊ាន ៤-ឈ្មោះជឿន វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ដែលអ្នកទាំង ៤នាក់នេះ ត្រូវបានធ្វើ សន្និសិទ្ធ កាសែតបង្ហាញ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា កន្លងទៅ ។

ក្រោយពីបានចម្លើយសារភាពរបស់ជនសង្ស័យទាំង៤នាក់ខាងលើក៏ឈានទៅចាប់បក្ខពួក មេខ្លោងចោរ ប្លន់ម្នាក់ទៀត ឈ្មោះខៃ លីហូ ហៅរៀម ហៅយា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលា ម៉ោង៨យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ព្រមទាំងបាន ឆែកឆេរឃើញ មានអាវុធខ្លី១ដើម ម៉ាកកា៥៤ កប់ក្នុងដីខាង ក្រោយផ្ទះ មានបង់១ និងគ្រាប់១គ្រាប់ផងដែរ ។   

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជាក់ថា មេខ្លោងឈ្មោះ រៀម នេះ នាពេលកន្លង មករួម ជាមួយនឹងបក្ខពួក ៤នាក់បានធ្វើ សកម្មភាពចេញឆក់ ប្លន់ប្រដាប់អាវុធជាមួយនឹងឈ្មោះ ហ៊ានឡើង កក្រើកខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។

ទោះបីជាយ៉ាងណាក្តី ក្រោមកិច្ចសហការពិសេសរបស់អាវុធហត្ថ និងនគរបាលខេត្ត ដែលមិនធ្លាប់មាននោះ បានតាម ក្រសោបទាំង សំបុកដូចសម្លកំពិសរហូតមកដល់រសៀលថ្ងៃទី១៥ មិថុនានេះ គឺសរុបចំនួន ៥នាក់ហើយ ។ ដូច្នេះរូបលោក នៅតែបន្តកិច្ចសហការ ជាមួយនឹង ឧត្តមសេនីយ៍បែន រ័ត្ន បន្តទៀត ដើម្បីតាម ប្រមាញ់បក្ខពួកដែលនៅ សេសសល់យក មកផ្តន្ទាទោសតាមច្បាប់ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម