ពួន​ក្នុង​បន្ទប់កូនក្រមុំគេ ប្រពន្ធកូន​ តាម មកហៅ យប់​ឡើងមក គោះទ្វារទៀត ត្រូវម្តាយ​ នារីរងគ្រោះ ប្តឹងចាប់ខ្លួន

 
 

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ទៅគោះទ្វារផ្ទះគេ ដែលមានកូនក្រមុំ ដើម្បីប៉ង ចូលទៅចាប់រំលោភ តែត្រូវម្តាយនារី រងគ្រោះប្តឹង សមត្ថកិច្ចឱ្យចាប់ ខ្លួនតែម្តង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៤ មិថុនា ២០១៥ ស្ថិតនៅភូមិវើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះថន ចន្ធី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ នៅក្នុងភូមិ កើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះអាយុ២៥ឆ្នាំ ។

មន្ត្រីនគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង០៧យប់ថ្ងៃទី១៤ មិថុនា នោះ ជនសង្ស័យបាន លួចទៅពួន នៅក្នុងបន្ទប់ នារីរងគ្រោះ ពេលនោះត្រូវនារីរងគ្រោះចូល ទៅឃើញ ក៏ស្រែក ហៅម្តាយ និងហៅប្រពន្ធ របស់ជនសង្ស័យឱ្យ នាំត្រឡប់ទៅផ្ទះវិញ ។ ប្រភពបន្តថា លុះដល់វេលាម៉ោង ០៩យប់ថ្ងៃដដែល ត្រូវជនសង្ស័យ តណ្ហាឡើងដល់.ក ទ្រាំមិន បានក៏មកគោះ ទ្វារផ្ទះនារីរង គ្រោះម្តងទៀត ត្រូវម្តាយនារី រងគ្រោះសម្រេច ប្តឹងសមត្ថកិច្ចឱ្យ ចាប់ខ្លួនជន សង្ស័យតែម្តង ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម