ស្ត្រីទៅពិគ្រោះ បូមយកទារក ក្នុងផ្ទៃ នៅស្ទឹងត្រែង បានស្លាប់ហើយ នៅមន្ទីរពេទ្យ ភ្នំពេញ
ខេត្តស្ទឹងត្រែង ៖ ប្រភពព័ត៌មានចុងក្រោយ ពីអ្នកក្បែរខាង ស្ត្រីរងគ្រោះ ដោយការបូមយក ទារកក្នុងផ្ទៃ នៅបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ ដែលមានយីហោ ស្ទឹងត្រែងសេកុ ងរបស់ជនជាតិចិនម្នាក់ ដែលគ្មានឯកទេស ត្រឹមត្រូវ និងមាន អ្នកឈរឈ្មោះ ជាមន្ត្រីមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង ក្រោយពីបានបញ្ជូន យកទៅសង្ក្រោះបន្ទាន់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ បានបាត់បង់ ជីវិតហើយ។
យោងតាមប្រភពព័ត៌មាន ពីក្រុមគ្រួសារ ជនរងគ្រោះ បានឱ្យដឹងនៅ រសៀលថ្ងៃទី១៤ មិថុនានេះថា ខណៈដែល ស្ត្រីរងគ្រោះ ស្ថិតក្នុងសភាព ធ្ងន់ធ្ងរ បងប្អូនជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅស្ថាប័ននគរបាល ព្រហ្មទណ្ឌ ដើម្បីចុះជួយអន្តរាគមន៍ ពេទ្យជនជាតិចិន បានរត់គេចបាត់ ហើយឈ្មោះ រិន រ៉ាវុឌ្ឍន៍ បានធានា ទទួលខុសត្រូវ លើស្ត្រីរងគ្រោះ ដើម្បីគេចផុត ពីគ្រោះថ្នាក់ តែផ្ទុយទៅវិញ ក្រោយមានសភាព ធ្ងន់ធ្ងរខ្លាំង បានបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្ត ធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់មកបន្តបញ្ជូន តាមជើងរថយន្ត សាមុយ ទៅភ្នំពេញ ។
ទោះបីយ៉ាងណាស្ត្រី និងទារក នៅក្នុងផ្ទៃនោះ បានស្លាប់បាត់បង់ជីវិត ដោយមិនអាចទ្រាំទ្រ នឹងការឈឺ បាននៅក្នុង មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី៩ មិថុនា ២០១៥។
គួររំលឹកថា ស្ត្រីរងគ្រោះ មានឈ្មោះ សៅ ផល្លី អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិភ្នំខៀវ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ បានមកពិគ្រោះ យោបល់ជាមួយ គ្រូពេទ្យជនជាតិចិន មានយីហោ ស្ទឹងត្រែងសេកុង ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
បន្ទាប់ពីបានពិគ្រោះ ជាមួយគ្រូពេទ្យ ជនជាតិចិន ដោយគិតថា មានឯកទេសត្រឹមត្រូវ និងបានព្រមព្រៀងគ្នា ក្នុងតម្លៃសេវា ចំនួន២២ម៉ីនរៀល ដើម្បីបូមយក ទារកចេញ ពីក្នុងផ្ទៃ បូមរហូត៤ដង ក្នុងមួយថ្ងៃនោះ នៅតែមិនបានសម្រេច ហើយបង្កឱ្យ ប៉ះពាល់សុខភាព ស្ត្រីជាម្តាយ យ៉ាងធ្ងន់ធ្ងរ ដោយឃើញ សភាពមិនប្រក្រតី ជនជាតិចិននោះ បានឱ្យកូនចៅ របស់គេ បណ្តេញចេញ ពីបន្ទប់រំលូត ដោយគ្មាន ភាពទទួលខុសត្រូវ។
ក្រោយមានហេតុការណ៍ ក្រុមគ្រួសារ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីរកយុត្តិធម៌ ដល់ជនរងគ្រោះ ដែលកំពុង មានសភាព ធ្ងន់ធ្ងរ។
ក្រោយពីមានពាក្យបណ្តឹង សមត្ថកិច្ចមិនបាន ឃាត់ខ្លួន ជនជាតិចិន នោះទេ ដោយហេតុថា មិនទាន់បានសួរនាំ នៅឡើយ ក្រោយមក បែរជាមាន ព័ត៌មានលេចឮថា គ្រូពេទ្យជនជាតិចិននោះ បានរត់គេចខ្លួន បាត់ទៅហើយ។
ស្ត្រីរងគ្រោះ ក្រោយពីមាន សភាពធ្ងន់ធ្ងរ ត្រូវបានមន្ទីពេទ្យ បង្អែកខេត្ត ក៏បញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត រាជធានីភ្នំពេញ។
ទោះជាមានការ ជួយសង្គ្រោះ យ៉ាងណានោះ ក៏មិនអាច ជួយសង្គ្រោះបានដែរ ដោយសារតែ ពេទ្យចិន គ្មានជំនាញធ្វើឱ្យ ស្បួនស្ត្រីរងគ្រោះ ធ្លុះធ្លាយ បង្កឱ្យមានសភាព ធ្ងន់ធ្ងរ រហូតដល់ បាត់បង់ជីវិត ហើយពេលនេះ ស្ត្រីរងគ្រោះ ត្រូវបានឈ្មោះ រិន រ៉ាវុឌ្ឍន៍ ជូនសំណង ចំនួន៦.០០០ដុល្លារ និងប្រាប់ ឲ្យគ្រួសារ ជនរងគ្រោះ ដកពាក្យបណ្តឹង ពីនគរបាល និងមិនត្រូវឲ្យមាន ការបែកធ្លាយ ព័ត៌មាន ទៅក្រុមអ្នកសារព័ត៌មាន ក្នុងខេត្តថែមទៀត ទើបការលាក់កំបាំងនោះ ត្រូវរក្សាទុក រហូតដល់ថ្ងៃ បញ្ជូនសព ធ្វើបុណ្យ និងហែសព ទៅបូជា ទើបបែកធ្លាយ រឿងនោះឡើង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!