ជិះម៉ូតូត្រឡប់ មកផ្ទះវិញ ត្រូវរថយន្តបុក កិនបែក មួយចំហៀងក្បាល
ភ្នំពេញ៖ យុវជនម្នាក់ ត្រូវរយន្តធុនធំ មួយគ្រឿង បើកជ្រុលមកបុកហើយ កិនបណ្តាលឲ្យ បាក់ដៃបាក់ជើង និងបែកក្បាល ម្ខាងខ្ទាតចេញ ប្រហែល២០ម៉ែត្រ ពីខ្លួនស្លាប់ៗ នៅនិងកន្លែង កើតហេតុ ចំណែក រថយន្តបង្កវិញ បានព្យាយាមបើក គេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខ៣ ភូមិក្រាំងដូនទ័យ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើយោងតាមស្ត្រីម្នាក់ ដែលអះអាងថា ជាម្តាយរបស់ ជនរងគ្រោះនោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អោម សុវណ្ណារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរ ជាអ្នកបើកបររថយន្ត ស្នាក់នៅក្នុងបុរី សន្តិភាព២ ភូមិដំណាក់ ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាកគ្លីក ពណ៌ក្រហមលាយស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-1215 ចំណែករថយន្តបង្កវិញ ពុំបានគេស្គាល់ ម៉ាកនោះទេ។
អ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ក្នុងទិសពីជើងទៅត្បូង លុះដល់ ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តធុនធំ មួយគ្រឿង មិនចាំម៉ាកបើកបរ ក្នុងល្បឿនលឿន បានជ្រុលមក បុកជនរងគ្រោះ យ៉ាងពេញទំហឹង និងកិនបណ្តាល ឲ្យស្លាប់ភ្លាមមួយរំពេច ដោយបែកក្បាល ខ្ទាតមួយចំហៀង ចេញពីខ្លួន ប្រហែល១០ម៉ែត្រ រីឯរថយន្តបង្កវិញ ព្យាយាមបើក គេចខ្លួនបាត់។ ភ្លាមៗនោះនគរបាលបាន ចុះទៅដល់ នាំយកវត្ថុតាងមករក្សារទុក ចំណែកសាកសព ត្រូវប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!