លី ច័ន្ទសីហា ចេញមុខបំភ្លឺរឿង មហាជនសង្ស័យ ថាវះកាត់ កែសម្ផស្ស
ភ្នំពេញ៖ តារាសម្តែង និងជាថៅកែ ហាងសំអាងការ វ័យក្មេងកញ្ញា លី ច័ន្ទសីហា ថ្មីៗនេះមាន ប្រភពមួយចំនួន បានកំពុងនាំគ្នា ដាក់ការសង្ស័យថា តារាស្រីរូបនេះ បានលួចចេញ ទៅចាក់ថ្នាំវះកាត់ កែសម្ផស្ស នៅប្រទេសថៃ ដោយស្ងាត់ ខណៈដែលពួកគេ ទើបឃើញរូបរបស់នាង ពីរបីសន្លឹក បង្ហាញឲ្យឃើញ ពីការផ្លាស់ប្តូរទម្រង់មុខ និងចង្កា មានភាពខុសប្លែក ជាងមុននោះ។
ស្របពេលជាមួយគ្នានេះ នៅលើទំព័រសង្គម ហ្វេសប៊ុក វិញបច្ចុប្បន្នក៏កំពុងមាន មតិមួយចំនួន បាននាំគ្នានិយាយ លើកឡើងយ៉ាង ព្រោងព្រាត ជុំវិញរឿងរ៉ាវ នៃការចាក់ថ្នាំ កែសម្ផស្ស ពីសំណាក់តារាស្រី ចង្កាស្រួចកញ្ញា លី ច័ន្ទសីហា ។ ប៉ុន្តែយ៉ាងណាមិញ បន្ទាប់ពី កើតមានរឿងរ៉ាវនេះ កើតឡើងភ្លាមៗ តារាសម្តែង លី ច័ន្ទសីហា ក៏បានចេញមុខបកស្រាយ ប្រាប់ពីការពិត ដល់មហាជន ភ្លាមៗដូចគ្នាដែរ។
ប្រាប់គេហទំព័រកំសាន្ត LookingTODAY តាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ នេះតារាទឹកភ្នែក លី ច័ន្ទសីហា បាននិយាយថា «ចាស បង! ចំពោះរឿងនេះ ខ្ញុំចង់ចេញមុខ បកស្រាយប្រាប់ ពីកាពិតយូរហើយ សម្រាប់អ្វីដែលគេ លើកឡើងទាំងនេះ..។ ខ្ញុំមិនបដិសេធ នូវអ្វីដែលជា ការពិតនោះទេ រឿងកែសម្ផស្សមានមែន គឺខ្ញុំកែចម្រុះ ចំណែកឯចង្កាវិញ គឺគ្មានឡើយ..»។
កញ្ញា លី ច័ន្ទសីហា បាននិយាយទៀតថា «ខ្ញុំមិនដែលខ្លាច នឹងទទួលស្គាល់ ពីការពិតនោះឡើយ ហើយអ្វីដែល ខ្ញុំបានធ្វើវាឡើងនោះ គឺត្រូវតែនិយាយ ឲ្យគេបានដឹង។ ម្យ៉ាងទៀត ខ្ញុំក៏មិនខ្វល់ពីនរណា គេចង់និយាយអ្វីពីខ្ញុំឡើយ សំខាន់លើមហាជន អ្នកគាំទ្រយល់ តែប៉ុណ្ណោះ..»។
តារាសម្តែង វ័យក្មេងរូបនេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នក សិល្បៈទាំងអស់ មិនមែនមានតែ នាងម្នាក់ឡើយ ដែលធ្លាប់ចេញ ធ្វើការកែសម្ផស្ស គឺមានច្រើន ដូច្នេះវាជារឿងធម្មតា ទៅហើយ…. សូម្បីតែប្រជាពលរដ្ឋ សាមញ្ញធម្មតាមួយចំនួន ក៏ពួកគាត់ ជ្រើសរើសយក វិធីសាស្រ្ត នៃការកែសម្ផស្ស នេះដែរ។
កញ្ញា លី ច័ន្ទសីហា បានបន្ថែមថា ច្រមុះដែលនាងបានកែនេះ គឺធ្វើឡើងជិត ៦ឆ្នាំមកហើយ បើគិតទៅរហូត មកដល់ពេលនេះ គឺបានផ្លាស់ប្តូរ ពីរដងមកហើយដែរ។ សម្រាប់រឿងដែល គេសង្ស័យថា នាងបានកែ ចង្កាដែរនោះ គឺគ្មានទេ សូមមហាជន កុំយល់ច្រឡំ ឲ្យសោះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!