ពិធីបើកសម្ពោធ តាំងពិព័រណ៍ សម្រាប់កុមារ និងគ្រួសារ លើកទី២
ភ្នំពេញ៖ ក្រុមហ៊ុនអនុស្សាអ៊ីវេនផ្លេននើរ បានរៀបចំពិធីបើកសម្ពោធ តាំងពិព័រណ៍សម្រាប់កុមារ និងគ្រួសារ ជាលើកទី២ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៥ នៅមជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍កោះពេជ្រ អាគារ A B & C ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក គង់ បូ នាយកគ្រប់គ្រង ក្រុមហ៊ុន ឌុយមិច ប្រចាំកម្ពុជា និងលោក សេង ពិសិដ្ឋ នាយកប្រតិបត្តិ ក្រុមហ៊ុន អនុស្សា អ៊ីវេនផ្លេននើរ ដែលជាអ្នករៀបចំពិព័រណ៍ ដ៏សប្បាយរីករាយនេះ ផ្ទាល់តែម្តង។
ពិធីពិព័រណ៍សម្រាប់កុមារ និងគ្រួសារ ជាលើកទី២ នៅមជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍កោះពេជ្រ
ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការប្រកាសបើកជាផ្លូវការ នូវពិព័រណ៍ពិសេសសម្រាប់កុមារតែមួយគត់ នៅកម្ពុជានេះ ក្នុងសន្ទរកថា ដែលបង្ហាញពីចំនុចពិសេស នៃពិព័រណ៍សម្រាប់កុមារ និងគ្រួសារជាលើក ទី២នេះ ដែលបានចាប់យកចំណាប់អារម្មណ៍ និងការជំរុញយ៉ាងមុតមាំ ពីសំណាក់ក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីជំហរយ៉ាងមុតមាំ របស់ក្រសួងក្នុងការជំរុញ នូវលំហូរនៃទស្សនវិស័យមួយនេះឲ្យ កាន់តែមមាញឹក ឥតឈប់ឈរ។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន អនុស្សាអ៊ីវេនផ្លេននើរ បានជំរាបឲ្យដឹងថា នេះជាលើកទី២ ហើយដែលក្រុមហ៊ុន ធ្វើការរៀបចំនូវពិព័រណ៍ សម្រាប់កុមារនេះឡើង រយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៣ និងទី១៤ ខែមិថុនា ក្រោមប្រធានបទ បង្កើននូវភាពច្នៃប្រឌិត និងក្នុងគោលបំណងសំខាន់ គឺចង់ផ្តល់ជូននូវពេលវេលាពិសេស មួយសម្រាប់ក្រុមគ្រួសារទាំងឡាយ ដើម្បីបង្កើតនូវភាពរីករាយ ភាពស្និតស្នាល និងសាងនូវអនុស្សាវរីយ៍ មិនអាចបំភ្លេចបានក្នុងគ្រួសារ តាមរយៈកន្លែងកំសាន្តសម្រាប់កុមារ ដែលពោរពេញទៅដោយ ការតុបតែងពិសេស ទៅតាមបែបភាពយន្តគំនូរជីវចលល្បីៗ សកម្មភាពកំសាន្តប្លែកៗ និងអាហាររាប់សិបមុខ សម្រាប់កុមារ។
ឯកឧត្តម ឈួន ដារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សេង ពិសិដ្ឋ
លោកបានបន្ថែមថា ពិព័រណ៍សម្រាប់កុមារ នាំមកជូននូវកម្មវិធីសប្បាយៗ សម្រាប់កុមារជាច្រើនរួមមាន កម្មវិធីប្រកួតទេពកោសល្យជាសាធារណៈសម្រាប់កុមារ ក្នុងការច្រៀង នឹងរាំបែបសម័យ ការប្រកួតប្រជែងល្បែង កំសាន្តរវាងមាតាបិតា ក្នុងការថែទាំបុត្រធីតា និងការសំដែងសិល្បៈពីសំណាក់កុមារមក ពីសាលាធំៗក្នុងរាជធានីភ្នំពេញ។
ពិព័រណ៍មានរៀបចំទីលាន កំសាន្តធំៗចំនួន២កន្លែង សម្រាប់កុមារតូចៗ ដែលមានសំភារៈរាប់សិបមុខ ជាទីពេញចិត្តសម្រាប់កុមារ ទីលានប្រណាំងឡានបញ្ជា រួមមានការបង្ហាត់គូរគំនូរងាយៗ ពីសំណាក់អ្នកជំនាញ ការនិទានរឿងព្រេង ល្បែងល្បងប្រាជ្ញាជាច្រើនទៀត ដែលប្រៀបបានទៅនឹងសួនកំសាន្តដ៏ធំមួយ។ ពិព័រណ៍ដ៏ពិសេសនេះអាចដំណើរការ បានដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ឧបត្ថម្ភធំដោយម្សៅទឹកដោះគោឌុយមេច និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុនពាក់ព័ន្ធប្រមាណ ១០ផ្សេងទៀត៕
បញ្ចូលអត្ថបទដោយ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!