RANGE ROVER បើកឡើង ចិញ្ចើមផ្លូវ បុករះម៉ូតូ និងមនុស្ស ស្លាប់ម្នាក់ របួស២នាក់
រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿង ម៉ាក RANGE ROVER ពណ៌ខ្មៅ ដែលគេអះអាងថា ទំនងជា អ្នកបើកបរស្រវឹង បានបើកឡើង ចិញ្ចើមផ្លូវ ទៅបុករះម៉ូតូនិង មនុស្សស្លាប់ម្នាក់ របួសធ្ងន់ ២នាក់ នៅលើទំនប់ទួលគោក។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៤៥នាទី ទៀបភ្លឺ ថ្ងៃទី១៥ មិថុនា ២០១៥ នៅចំណុច មុខផ្ទះ លេខ៦៥៤ ផ្លូវ៧០ (ទំនប់ទួលគោក) ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។
ជនរងគ្រោះ ដែលស្លាប់ ត្រូវគេស្គាល់ឈ្មោះ ស្រី លីន ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅ ក្បែរកន្លែងកើតហេតុ។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ខាងលើ ធ្វើដំណើរ តាមផ្លូវលេខ៧០ ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន រេចុះឡើងពេញផ្លូវ ពេលដល់ចំណុច កើតហេតុ ស្រាប់តែជ្រុល ឡើងចិញ្ចើមផ្លូវ ស្តាំដៃបុករះ ម៉ូតូវីវ៉ា មួយគ្រឿង ហើយបុក មនុស្សស្លាប់ និងរបួស តែម្តង។
ក្រោយពេលកើតហេតុ រថយន្តបង្ក បានបើករត់គេច ទៅទិសខាងលិចបាត់។ តាមព័ត៌មាន បានឱ្យដឹងថា រថយន្តបង្ក ត្រូវបានសមត្ថកិច្ច ស្គាល់អត្តសញ្ញាណហើយ ហើយកំពុងស្រាវជ្រាវ តាមចាប់ខ្លួន អ្នកបើកបរ យកមកដោះស្រាយ តាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!