កុល ដាវី និង សុខ រក្សា ធ្វើ​ឲ្យ​អ្នក​ធានា ទៅ​សម្ដែង​នៅ ​ក្រៅ​ប្រទេស​ ស្កក​ចិត្ត ព្រោះ​តែ​មិន​ គោរព​ពេល​វេលា

 
 

ភ្នំពេញ៖ តារាចម្រៀង និង តារាសម្ដែង ដែលអ្នកសិល្បៈស្ទើរតែហៅថា ប្ដីប្រពន្ធគ្រប់ៗម៉ាត់ លោក សុខ រក្សា និង កញ្ញា កុល ដាវី បានចាកចេញពី ប្រទេសកម្ពុជា ត្រៀមរៀបចំការសម្ដែង លើកដំបូងនៅ ល្ងាចថ្ងៃសៅរ៍នេះ នៅក្នុងរដ្ឋធានី ម៉េលបន ប្រទេសអូស្រ្តាលី។ ការទៅដល់ដោយ សុវត្ថិភាព នៃតារាចម្រៀងទាំងអស់ និង ក្រុមតន្ត្រីជារឿង សប្បាយចិត្តបំផុត របស់អ្នករៀបចំកម្មវិធី ខណៈការសម្ដែង មានត្រឹមតែ ៦សប្ដាហ៍ប៉ុណ្ណោះ ។

នៅពីក្រោយរឿងរ៉ាវ នៃការធ្វើដំណើរ របស់តារាចម្រៀង និង តារាសម្ដែង ស្រស់សោភា ទាំងពីរដួងនេះ ដោយសារតែអ្នកទាំងពីរ ធ្វើឲ្យអ្នករៀបចំ ការធ្វើដំណើរ ឈឺក្បាលមិនតិចទេ ព្រោះពួកគេមាន ទម្លាប់តារាល្បី គឺមកយឺតគ្រប់ពេល ។

ប្រភពពីអ្នកនៅ អាកាសយាន្តដ្ឋាន ពោធិ៍ចិនតុង បាននិយាយថា គេឃើញអ្នករៀបចំ ការធ្វើដំណើរ របស់នាង វិលវល់ពេញ ព្រលានយន្តហោះ ព្រោះតារាចម្រៀង និង អ្នកចម្រៀងអាយ៉ៃ លោក ដួង សុខគា ក្រុមតន្ត្រីបានមកដល់អស់ និងរៀបចំឥវ៉ាន់រួចរាល់ ។ តែគេមិនឃើញវត្តមាន សុខ រក្សា និង កុល ដាវី ទាល់តែសោះ ការអន្ទះសារក៏កើនឡើង ស្របពេលកំដៅ កាន់តែក្ដៅ តែភ្លើងក្នុងចិត្ត គឺក្ដៅជាង ព្រោះតារាពីរដួងនេះ មិនគោរពពេលវេលា ដែលគេណាត់ឲ្យ មកដល់ម៉ោង៣ល្ងាច តែម៉ោង៥ល្ងាច បានមកដល់ ។

មូលហេតុ ដែលអ្នករៀបចំ ការធ្វើដំណើរ ចង់ឲ្យតារាល្បីទាំងពីរដួង មកបានលឿនព្រោះ គេចង់ឲ្យនាងយល់ ពីបែបបទនៃការ ធ្វើដំណើរថា ពេលទៅដល់ ប្រទេសអូស្ត្រាលី ត្រូវមានអ្វីខ្លះត្រូវធ្វើ កុំឲ្យគេពិបាក ពន្យល់ម្ដងម្នាក់ៗ តែយ៉ាងណា គេក៏មកដល់ ស្ទើរតែកៀកម៉ោងឡើង យន្តហោះទៅហើយ ។ ប្រភពមួយផ្សេងទៀត បាននិយាយថា បើសិនជាណាត់ តារាពីរនាក់នេះ ពិភាក្សាការងារអ្វីមួយ នៅម៉ោង៦ល្ងាច ពួកេនឹងមកដល់ នៅ៩យប់ឯណោះ ដូចនេះគួរត្រៀម ចិត្តឲ្យហើយទៅ ក្នុងការអញ្ជើញ តារាទាំងពីរនេះ ទៅណាមកណា ឬណាត់និយាយ ការងារអ្វីមួយ។

ក្នុងនាម ជាអ្នកសិល្បៈជា គំរូមហាជន ត្រូវតែឲ្យតំលៃលើពេលវេលា ព្រោះក្នុងក្រុមការងារមួយ មានមនុស្សជាច្រើន ធ្វើការមិនមែន ធ្វើតែម្នាក់ឯង តើគេអាចរង់ចាំ តែយើងម្នាក់បានទេ ព្រោះតារាល្បីៗ កាន់តែខ្លាំង កាន់តែច្បាស់ រឿងម៉ោងពេលវេលា នេះណាស់ ។ គេហទំព័រមិនទាន់ អាចសុំការបំភ្លឺពីលោក សុខ រក្សា និង កញ្ញា កុល ដាវីបានទេ នៅពេលនេះ ព្រោះអ្នកទាំងពីរស្ថិតនៅ ក្រៅប្រទេស៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម