ក្រុមហ៊ុន​ផល​សា​ម៉​ន ជួល​ទីតាំង​ឱ្យ​ពលរដ្ឋ​ថៃ​បាញ់​កាំជ្រួច​ភ្នាល់​ដាក់​លុ​​យ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ខ្មែរ

 
 

ខេត្តឧត្តរមានជ័យ ៖ ក្រុមហ៊ុនផល សាម៉នខេមរៈអភិវឌ្ឍន៍ បានផ្តល់ទីតាំង ឱ្យប្រជាពលរដ្ឋ ថៃ ដាក់កាំជ្រួចបាញ់ ជាល្បែងស៊ីសង ភ្នាល់លុយ នៅក្នុងទឹកដី របស់កម្ពុជា ដែលបង្កឱ្យមាន ផលប៉ះពាល់ ផ្នែកបរិស្ថាន រួមទាំងមាន ចំហេះផ្សែង ទៅដោយជាតិគីមី និងធ្វើឱ្យពលរដ្ឋខ្មែរ ភ័យខ្លាចផងដែរ  ។

ហេតុការណ៍នេះ កើតឡើង នៅចំណុច ខ្នងភ្នំដងរែក ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ចាប់ពីថ្ងៃទី១២ មិថុនា ២០១៥ មកម្ល៉េះ ។

ប្រជាពលរដ្ឋ ដែលមានទីលំនៅ ក្នុងស្រុកអន្លង់វែង បានឱ្យដឹងថា កន្លងមកក្រុមហ៊ុន ផ្សារផលសាម៉ន ខេមរៈអភិវឌ្ឍន៍ បានផ្តល់ទីតាំង និងនាំកាំជ្រួច របស់ថៃមកដាក់ ដោយលោកបាន អះអាងថា មានច្បាប់ចេញដោយ ស.ជ.ណ ពីរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋថៃ នាំកាំជ្រួចបាញ់ នៅក្នុងទឹកដី កម្ពុជាមាន ចំនួន២លើក មកហើយ ជាល្បែងភ្នាល់ ដាក់លុយ ចាញ់ឈ្នះ ក្នុងម្នាក់រាប់លានបាត ហើយលោកផលសាម៉ន គ្រាន់តែលក់សំបុត្រ ឱ្យពលរដ្ឋថៃ ចូលមកលេងល្បែង ភ្នាល់នេះក្នុងម្នាក់ៗ តម្លៃមួយសន្លឹក ២០០ ទៅ៣០០បាត យកលុយដាក់ក្នុង ហោប៉ៅតែប៉ុណ្ណោះ ។

តែអ្នករងគ្រោះ គឺប្រជាពលរដ្ឋ រស់នៅក្នុង ស្រុកអន្លង់វែង ទី១- ផ្នែកបរិស្ថាន ដូចជាចំហេះផ្សែង ទៅដោយមាន សារធាតុគីមី ដែលបង្កឱ្យមាន ផលប៉ះពាល់ មកលើលំនៅឋាន ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដដែល បានបញ្ជាក់ថា ល្បែងលេងបាញ់ កាំជ្រួចភ្នាល់គ្នា ដាក់លុយនេះ គឺប្រជាពលរដ្ឋថៃ ចូលចិត្តលេងណាស់ ដោយសាតែ មានការផលប៉ះពាល់ ទៅលើផ្នែកបរិស្ថាន ទើបអាជ្ញាធរថៃ បានបិទមិនឱ្យ លេងល្បែងនេះ នៅក្នុងប្រទេស របស់ខ្លួន ទី២-ដូចជាសំណល់ កំណាត់កាំជ្រួច ដែលសេសសល់ បានធ្លាក់មកលើ លំនៅឋាន របស់ប្រជាពលរដ្ឋ ដែលបង្កគ្រោះថ្នាក់ ទី៣-ទីកន្លែងដាក់កាំជ្រួច ឬកន្លែង រោងលក់សំបុត្រ គួរណាស់ សរសេរជាអក្សរខ្មែរ ពីលើរួចសរសេរ ជាអក្សរថៃនៅ ពីក្រោមផង កុំសរសេរតែ អក្សរថៃ ឯកកោនេះ មិនមែនជា ទឹកដីថៃទេ សូមអស់លោកមន្ត្រី គ្រប់ស្ថាប័ន បានជ្រាបផង ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម