រំលោភ​ បានកូន​ប្រុស ​អាយុ​២០​ថ្ងៃ រកមុខ​ឪពុក​ចិត្ត​អប្រិយ​មិនឃើញ

 
 

ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែ សតិមិនប្រក្រតី ស្ត្រីម្នាក់បានក្លាយជា ចំណីប្រុសព្រាន តណ្ហា ដល់ទៅ២លើក រហូតប្រសូតបាន កូនប្រុសម្នាក់ ដែលពេលនេះ មានអាយុ២០ថ្ងៃហើយ ប៉ុន្តែរកមុខ ឪពុកចិត្តអប្រីយ៍ មិនឃើញ ដោយមិនហ៊ាន ចេញមុខ មកទទួលខុសត្រូវ ធ្វើឱ្យក្រុមគ្រួសារ ស្ត្រីរងគ្រោះ មានកាឈឺចាប់ សម្រេចចិត្ត មិនលាក់បាំងទៀត បានផ្តល់ព័តមាន រឿងអាស្រូវនេះ ដើម្បីឱ្យជួយរក យុត្តិធម៌ដល់នាង ជាមនុស្សពិការផង ព្រោះថាកន្លងទៅ មានការប្តឹង ដល់សមត្ថកិច្ច និងបានចុះសាកសួរ ធ្វើកំណត់ហេតុដែរ តែមកដល់ពេលនេះ ប្រៀបបាននឹង រាវម្ជុលក្នុង បាតសមុទ្រ ។

រឿងរ៉ាវអាស្រូវនេះ កើតឡើង នៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ជំនួសការបកស្រាយ ឱ្យស្ត្រីដែលមានសតិ មិនប្រក្រតី លោក ឃួន សុធន់ មេភូមិត្រពាំងស្បូវ បាននិយាយថា ស្ត្រីដែលត្រូវគេ ចាប់រំលោភ រហូតបានកូនមួយ ខាងលើនេះ នាងមានឈ្មោះ  អាយុ៣៣ឆ្នាំ ជាកូនកំព្រា ដែលឪពុកម្តាយ ស្លាប់ចោលជាយូរ មកហើយ ។ នាងមានប្អូនប្រុស ម្នាក់ទៀត តែបានបែក ទៅរស់នៅ ជាមួយប្រពន្ធ ។ សព្វថ្ងៃនាង ត្រូវបានជីដូន ឈ្មោះយាយ តេន ហាន អាយុ៦៥ឆ្នាំ ដែលនៅភូមិ ឃុំជាមួយគ្នា ជាអ្នកមើលថែរ ស្ត្រីខាងលើនេះ។  

លោកមេភូមិខាងលើ បានឱ្យដឹងទៀតថា អ្នកដែលរំលោភ នាងនោះ គឺនាងស្គាល់មុខ និងស្គាល់ឈ្មោះ ច្បាស់ណាស់ គឺជាយុវជនម្នាក់ ដែលមានអាយុ ទើបតែជាង២០ឆ្នាំ មានទីលំនៅក្នុង ភូមិ-ឃុំ ជាមួយនឹងនាងដែរ ។ ហើយឈ្មោះនេះ  នាងតែងតែឆ្លើយ ប្រាប់គេ និងសមត្ថកិច្ចថា គឺបានចាប់អូសដៃនាង ចូលក្នុងព្រៃ ហើយធ្វើសកម្មភាព រំលោភនាង ដោយលើកទី១ រំលោភនាង នៅពេលទៅបេះ ស្លឹកល្ងៀង នៅក្នុងព្រៃ ខាងលិចភូមិ និងលើកទី២ ក៏នៅទីដដែល នោះដែរ នៅពេលដែល នាងត្រឡប់ពី ផ្ទះអ្នកភូមិម្នាក់  ដែលនៅក្បែរនោះ  ។ ទាំង២លើកនេះ ជននោះ តែងតែគំរាម នាងថា បើហ៊ានប្រាប់គេ ឱ្យដឹងពីរឿងនេះ  គេនឹងអារ.ក នាងសម្លាប់ចោល៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម