សប្បាយក្លាយជាទុក្ខ! ចង់បានរូប Selfie ស្អាតៗលើក្បាលរថភ្លើង បែរជាត្រូវដេកពេទ្យ វិះនឹងស្លាប់ខ្លួនទៅវិញ
រុស្ស៊ី៖ ហេតុការណ៍មួយ បានកើតឡើង គឺមានក្មេងស្រី ២នាក់ ហេតុតែចង់ថត Selfie ស្អាតៗ គួរឲ្យទាក់ទាញ ក៏នាំគ្នាឡើងទៅលើក្បាលរថភ្លើង តែសំណាងអាក្រក់ ត្រូវចរន្តអគ្គីសនី មានកម្លាំងរាប់ពាន់វ៉ាត់ ឆក់ឲ្យរបួសយ៉ាងដំណំពេញរាងកាយ ទៅវិញ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ទាំង២នាក់នោះ មានឈ្មោះ Olesya Belmasova និង Anastasiya Kirillova អាយុ ១៦ឆ្នាំដូចគ្នា រស់នៅទីក្រុង Taganrog នៃប្រទេសរុស្ស៊ីុ។ ដោយហេតុតែចង់ បានរូបថត Selfie ស្អាតៗទាក់ទាញចំណាប់អារម្មណ៍ពេក ក៏បបួលគ្នាស្រវាឡើងទៅថត លើទីតាំងក្បាលរថភ្លើងចាស់មួយគ្រឿង ដោយនឹកស្មានថាជារថភ្លើង ដែលគេបោះបង់ចោល។ ផ្ទុយមកវិញ រថភ្លើងនោះ កំពុងតែមានដំណើរការនៅនៅឡើយ។
តាមការឲ្យដឹង ពីអ្នកធ្វើការនៅកន្លែងកើតហេតុ បានប្រាប់ថា ក្មេងស្រីទាំងពីរនោះ បានរងរបួសដោយសារ តែកំលាំងនៃចរន្តអគី្គសនីរាប់ពាន់វ៉ាត់ឆក់ បណ្តាលឲ្យ ឆេះពេញរាងកាយ។ គេបានលឺសម្លេងផ្ទុះយ៉ាងខ្លាំង ពេលទៅរកមើល ក៏ប្រទះឃើញ ក្មេងស្រីរងគ្រោះទាំងពីរនាក់នោះ កំពុងដេកននាលលើដី ដោយមានម្នាក់ ក្នុងសភាពខ្មៅពេញរាងកាយ និងម្នាក់ទៀតក៏មាន ភ្លើងកំពុងតែឆេះពេញខ្លួន។
ក្មេងស្រីទាំងពីរនាក់ ត្រូវបានគេបញ្ជួន ទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះ។ ប្រភពឲ្យដឹងថា ៧០ភាគរយនៃរាងកាយ ក្មេងស្រីរងគ្រោះទាំងមូល បានរលាកដោយសារភ្លើង ហើយឆ្អឹងមួយចំនួនបានបាក់ផងដែរ។ ក្មេងស្រីរងគ្រោះម្នាក់ បាននិយាយតិចៗថា៖ «ពួកយើង បានវារឡើងទៅលើ ក្បាលរថភ្លើងចាស់មួយ ដែលស្មានតែគេ បោះបង់ចោល ដើម្បីថតរូប Selfie តែត្រូវចរន្ត អគ្គីសនីឆក់ ធ្វើឲ្យឆេះពេញរាងកាយ ហើយក៏ធ្លាក់មកដល់ដីតែម្តង»។ នាងបន្តថា៖ «សក់ពោរពេញដោយភ្លើង ហើយខ្លួនប្រាណ មានការឈឺចាប់យ៉ាងខ្លាំង»។
ប៉ូលីសនៅទីនោះ បានបញ្ជាក់ថា ក្មេងស្រីទាំងពីរ ហេតុតែចង់បានរូបថត Selfie ស្អាតៗ ក៏លួចចូលទៅថត នៅលើក្បាលរថភ្លើង តែជាអកុសល បែរជាត្រូវបានចរន្តភ្លើង ដែលមានតង់ស្យុងខ្ពស់ បង្កឲ្យរបួសរលាកពេញរាងកាយ ដូចនេះទៅវិញ។
នេះជាបទពិសោធន៍មួយ សំរាប់អ្នកក្រោយ ឲ្យមានការប្រុងប្រយ័ត្នផងដែរ៕
រូបភាពក្មេងស្រីរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យ
រូបភាពរថភ្លើងចំណាស់នោះ
រូបភាពក្មេងស្រីរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យ
ប្រភព៖ បរទេស
កែសម្រួលដោយ ឌី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!