ប្តីចុងវាយ ប្តីដើមនឹងដំបង បែកក្បាល ស្លាប់ក្នុង មន្ទីរពេទ្យ ខេត្តរតនគិរី
ខេត្តរតនគិរី ៖ បុរសម្នាក់ដែលគេស្គាល់ ថាជាប្តីចុងបានវាយបុរសម្នាក់ ទៀតដែលជាប្តីដើមដោយ ដំបងរហូតបែកក្បាលរងបួសធ្ងន់ ហើយបានស្លាប់កាល ពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍ឈ្លោះទាស់ទែងគ្នា នេះកើតឡើងតាំងពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៥ ស្ថិតនៅផ្ទះជួលមួយ កន្លែងក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ស្ត្រីម្នាក់ឈ្មោះប៊ុន វាសនា (ហៅពៅ) អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដែលគេស្គាល់ថាជាប្រពន្ធ របស់បុរសទាំង២នាក់បានឲ្យដឹងថា ជនរងគ្រោះជាប្តីដើម របស់គាត់មានឈ្មោះជា សំអូន (ហៅក្រឹម) អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន បានរស់នៅជាមួយគ្នាក្នុងផ្ទះជួលមួយកន្លែង នៅភូមិឃុំខាងលើ រយៈពេល៤ឆ្នាំមកហើយ តែការរស់នៅនោះគ្មាន ការចុះសម្រុងនឹងគ្នាទេ ហើយក៏បាន ចែកផ្លូវគ្នាប្រហែលទៅ៣-៤ខែមកហើយ ប៉ុន្តែប្តីដើមរបស់គាត់ នៅតែចេញចូលម្តងម្កាលដែរ តែមិនដែលដេកនៅក្នុង បន្ទប់ជួលជាមួយគ្នានោះទេ លុះក្រោយមកគាត់ក៏បានទាក់ទង ជាមួយបុរសម្នាក់ទៀតមានឈ្មោះ ពៅ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ និងទីលំនៅមិនពិតប្រាកដ បានស្រលាញ់គ្នាប្រហែលមួយខែ ក៏កើតមានជម្លោះបែបនេះតែម្តង ។
ស្ត្រីជាប្រពន្ធបានអោយដឹងទៀតថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរបង្អែកខេត្តយ៉ាងអាណោច អាធម្មគ្មានសាច់ញាតិណា មក មើលទេ ហើយពេទ្យបង្អែកខេត្តក៏បានដឹកសព នោះយកមកទុកចោលនៅវត្តភូមិថ្មី ហើយក៏បានទាមទារលុយ ចំនួន៣០ម៉ឺនរៀលសំរាប់ការដឹកសព នោះមកទៀតផង ។ មិត្តភក្តិរបស់ជនរងគ្រោះ៤-៥នាក់បានរៃអង្គាស លុយគ្នាដើម្បីឲ្យលោកអាចារ្យ បូជាសពនោះតែម្តងទៅ ។
លោកស្រីជ័យ មាលា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តរតនគិរីបានប្រាប់តាមទូរស័ព្ទថា ជនរងគ្រោះមានស្ថានភាពស្រវឹង និងមានសារធាតុញៀនក្នុងខ្លួនផងនោះ ទើបលោកស្រីមិនបានចោទប្រកាន់ ទៅលើជនសង្ស័យនោះទេ ព្រោះជនសង្ស័យជាធម្មានុរូប ។
លោកស្រីបន្តថា ហេតុផលនៃការប្រើអំពើហិង្សានេះ ក៏ដោយសារជនរងគ្រោះបានទៅ រករឿងជនសង្ស័យដល់ផ្ទះ មូលហេតុគឺទៅយកកូនស្រីពីប្រពន្ធរបស់ខ្លួនទៅភ្នំពេញ ហើយប្រពន្ធក៏យល់ព្រមដែរ តែថាចាំស្អែកមកយកកូនស្រីចុះ ប៉ុន្តែជនរងគ្រោះមិនព្រម ក៏កើតទៅជាអំពើ ហឹង្សារហូតដល់ ស្លាប់បាត់បង់ជីវិតតែម្តងទៅ ។ លោកស្រីក៏ដាក់វិធានការ ស៊ើបសួរបន្តទៅទៀតដែរ ប្រសិនបើមានមូលដ្ឋាន ដើម្បីដាក់ទំងន់ ទោសទៅលើជនសង្ស័យ ។
លោកស្រីបានបញ្ជាក់ផងដែរថា ការដោះលែងជនសង្ស័យអោយនៅ ក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារតែមាន ការដំកល់ប្រាក់មួយចំនួនសំរាប់ចាត់វិធានការ ទៅតាមនិតិវិធីច្បាប់ផងដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!