ភ្លៀង​ខ្យល់ ​កន្ត្រាក់​បំផ្លាញ​ លំនៅ​ឋាន ​៦៣​ខ្នង ​នៅ​កំពង់ចាម

 
 

ខេត្តកំពង់ចាម ៖  គ្រោះធម្មជាតិខ្យល់ កន្ត្រាក់បានបោកបក់ជាខ្លាំង មកលើស្រុកចំនួន៤ ក្នុងនោះមានដូចជា បាធាយ ជើងព្រៃ កងមាស និងស្រីសន្ធរ បណ្តាលឲ្យលំនៅឋាន របស់ប្រជាពលរដ្ឋបាន រងការខូចខាតរំលំរាបដល់ដី និងប៉ើងដំបូលរហូត ដល់ទៅចំនួន៦៣ខ្នង តែមិនមានសេចក្តីរាយការណ៍ ថាមានមនុស្សណាម្នាក់ បានរងរបួស ឬស្លាប់នោះទេ ។

លោកវរសេនីយ៍ត្រី សំ ណាល់ អធិការនគរបាល ស្រុកបាធាយបានឲ្យដឹងថា ក្នុងចំណោមនោះ ផ្ទះប្រជាពលរដ្ឋដែល បានរងគ្រោះធ្ងន់ធ្ងរជាងគេមាន ១-ផ្ទះឈ្មោះ ហឿន ផល ភេទស្រី អាយុ៤៤ឆ្នាំ ទំហំ៦គុណ៧ម៉ែត្រ សាងសង់អំពីឈើប្រក់សង្កសី ២-ផ្ទះឈ្មោះឈឿន លីម ភេទប្រុស អាយុ៤៣ឆ្នាំ ទំហំ៦គុណ៧ម៉ែត្រ ប្រក់សង្កសីដូចគ្នា ៣-ផ្ទះឈ្មោះគាម សៀប ភេទស្រី អាយុ៦១ឆ្នាំ ទំហំ៤គុណ៥ ម៉ែត្រ សាង សង់អំពីឈើប្រក់ស្លឹក ៤-ផ្ទះឈ្មោះគុយ ស្រស់ ភេទប្រុស អាយុ៣៦ឆ្នាំ ទំហំ៤គុណ៥ម៉ែត្រ សាង់អំពើឈើប្រក់ស្លឹក ចំណែក៩ផ្ទះទៀតបានរងការខូចខាត គ្រាន់តែរបើកដំបូល និងជញ្ជាំងសរុប១៣ខ្នង ស្ថិតនៅភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ។

អភិបាល ស្រុកបាធាយលោកឡោ ចាន់លី ប្រាប់តាមឲ្យដឹងថា ក្រោយពីមានហេតុការណ៍ រលំផ្ទះរបស់ប្រជាពលរដ្ឋ ខាងលើនេះ រូបលោកបានធ្វើរបាយការណ៍ ទៅកាកបាទក្រហមខេត្ត ហើយនៅថ្ងៃទី១៥ មិថុនា ២០១៥ នឹងនាំយកអំណោយ ទៅចែកជូនដល់ពួកគាត់ ។ គួររំលឹកថា នាពេលកន្លង មកនេះនៅឃុំត្រប់ ឃុំសណ្តែក ឃុំតាំងក្រសាំង ខ្យល់កន្ត្រាក់បានបំផ្លាញលំនៅឋាន របស់ប្រជាពលរដ្ឋអស់ចំនួន ៥៨៧ខ្នង បណ្តាលឲ្យមនុស្ស រងរបួសចំនួន៤នាក់ និងងាប់គោ១ក្បាលផងដែរ ។

អភិបាលស្រុកកងមាស លោកមឿន ផា ក៏បានប្រាប់ឲ្យដឹងដែរថា នៅយប់ថ្ងៃទី១៣ មិថុនា ២០១៥ ខ្យល់កន្ត្រាក់ បានបំប៉ើងផ្ទះរបស់ប្រជាពលរដ្ឋរំលំរាបដល់ដី និងប៉ើងដំបូល មានរហូតដល់ទៅចំនួន២២ខ្នង ក្នុងនោះរលំរាបដល់ដី៤ខ្នង នៅភូមិរាយប៉ាយលើ និងរបើកដំបូល ១៨ខ្នង ក្នុងនោះនៅភូមិបឹងទទារ ឃុំរាយប៉ាយ ស្រុកកងមាស ៣ខ្នង ។ នៅរសៀលថ្ងៃទី១៥ មិថុនា ២០១៥ រូបលោកនឹងសហការីនឹងចុះទៅ ពិនិត្យមើលពីស្ថានភាពជាក់ស្តែង ដើម្បីធ្វើរបាយការណ៍ រាយការណ៍ទៅសាខាកាកបាទក្រហមខេត្ត ជាមួយនោះត្រៀមនាំយកអំណោយទៅចែក ជូនដល់ពួកគាត់ផងដែរ ។

លោកយូ ស្រ៊ុន នាយកសាខាកាកបាទក្រហម ខេត្តមានប្រសាសន៍ឲ្យដឹងដែរថា នៅយប់ថ្ងៃទី១៣ មិថុនា ២០១៥ ភ្លៀងខ្យល់កន្រា្តក់បានបំផ្លាញលំនៅឋាន របស់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្នុងនោះមាន បាធាយ១៣ខ្នង ជើងព្រៃចំនួន២៧ខ្នង កងមាសចំនួន២២ខ្នង និងស្រុកស្រីសន្ធរ១ខ្នង ដោយរន្ទះបាញ់ សរុបទាំងអស់ចំនួន៦៣ខ្នង ។ រូបលោកនឹងសហការីក៏ត្រៀមយក អំណោយទៅចែកជូនដល់ ប្រជាពលរដ្ឋទាំង៤ស្រុក ដើម្បីដោះស្រាយ កង្វះខាតផងដែរ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម