សាន ផានិត ដាច់ចិត្តទម្លាយរឿងប្រើប្រាស់គ្រឿងញៀន
ទីបំផុត អតីតតារាចម្រៀង លោក សាន ផានិត ដាច់ចិត្តទម្លាយអាថ៌កំបាំងរបស់ខ្លួន ជុំវិញព័ត៌មានលើកឡើងកន្លងមកថា រូបគេប្រើប្រាស់គ្រឿងញៀនលើសកម្រិត រហូតវង្វេងវង្វាន់ស្មារតីដើរចូលស្ថានទូតអង់គ្លេស នាំឲ្យមានភាពភ្ញាក់ផ្អើលនោះ។
ទោះបីជាយ៉ាងណា ម្ចាស់បទ “ទូរសព្ទប្រាប់ផង” រូបនេះបានប្រាប់ឲ្យ Sabay ដឹងថា រូបគេមិនដែលមានសន្តិភាពផ្លូវចិត្តម្ដងណាឡើយ តាំងពីមានការចុះផ្សាយព័ត៌មាននោះ។ អ្វីដែលនាំមានការសោកស្ដាយ លោកគ្មានឱកាសធ្វើការបកស្រាយជាសាធារណៈណាមួយ ដើម្បីបង្ហាញពីការពិត ថែមទាំងធ្វើឲ្យមានការរិះគន់ពីទស្សនិកជនជាច្រើននាំឲ្យប៉ះពាល់ដល់ទឹកចិត្ត ខណៈខ្លួនរសាត់កាន់តែឆ្ងាយពីអាជីពសិល្បៈនោះ។
“កាលនោះព្យាយាមបកស្រាយជាច្រើនលើកច្រើនសារ តែគ្មាននរណាចាប់អារម្មណ៍ពីការទទូចស្នើសុំរបស់ខ្ញុំនោះទេ”។ លោកការរស់នៅជាមួយភាពសៅហ្មងក្នុងចិត្តមិនមែនជារឿងងាយនោះទេ នេះជាពេលវេលាមួយ ដើម្បីទម្លាយរឿងរ៉ាវក្នុងចិត្តហើយ។
អតីតតារាចម្រៀងល្បីឈ្មោះរូបនេះ បានរៀបរាប់ថា កាលនោះរូបគេធ្វើការជាអ្នកគ្រប់គ្រងក្លឹបកម្សាន្តនៅខេត្តបាត់ដំបង ហើយធ្វើដំណើរមកកាន់ភ្នំពេញ ដើម្បីចូលរួមកម្មវិធីជួបជុំអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ និង ឆ្លៀតមកលេងភរិយារបស់ខ្លួនផង ដែលកាលនោះនៅជាសង្សារនឹងគ្នានៅឡើយ។ នាងធ្វើការផ្នែកគណនេយ្យ នៅសណ្ឋាគារមួយក្បែរមន្ទីរពេទ្យកាល់ម៉ែត្រ។
“អំឡុងម៉ោង១០យប់ ខ្ញុំបានដើរកាត់ទីនោះប្រាកដមែន ហើយក៏ត្រូវសន្តិសុខទីនោះស្គាល់ និងហៅទៅប្រាប់ផ្លូវទៅសណ្ឋាគារប្រពន្ធធ្វើការ”។ អាចនិយាយថា វង្វេងក៏ថា បានព្រោះខានមកភ្នំពេញយូរដែរគាប់ជួនវេលានោះយប់ទៀតផង មិនសូវដឹងទិសតំបន់នោះទេ ក្រោយចុះពីឡានក្រុងម្ដុំរង្វង់មូលជ្រោយចង្វាភ្លាមនោះ។
ចំពោះសំណួរថា រូបលោកធ្លាប់ប្រើប្រាស់គ្រឿងញៀន ឬយ៉ាងណានោះ? សាមីខ្លួនលោក សាន ផានិត មិនបានបដិសេធនោះទេ។ តារាល្បីរួមជំនាន់ លោក ព្រាប សុវត្ថិ រូបនេះបានបន្តប្រាប់ថា រូបលោកធ្លាប់ប្រើប្រាស់គ្រឿងញៀនអំឡុង ២ ឆ្នាំមុន ខណៈបំពេញការងារជាអ្នកគ្រប់គ្រងក្លឹបកម្សាន្ត នៅបាត់ដំបង ប៉ុន្តែ ម្ដងម្កាលប៉ុណ្ណោះ ក្រោមការអូសទាញពីអ្នកស្គាល់គ្នា។
“កាលនោះខ្ញុំមានបញ្ហាច្រើនណាស់ ដែលគ្មាននរណាបានដឹងនោះទេ ធ្វើឲ្យជីវិតដុនដាបព្រោះអស់សង្ឃឹមយ៉ាងខ្លាំង”។ សាន ផានិត មិនបានបញ្ជាក់ថា មានបញ្ហាអ្វីខ្លះនៅក្នុងជីវិតនោះទេ។
ប៉ុន្តែចាប់ផ្ដើមកែប្រែមកវិញ បន្ទាប់ពីបានស្គាល់នារីម្នាក់ ដែលជាភរិយាទើបនឹងរៀបការនេះឯង។ នាងតែងសម្ដែងការមិនរើសអើងលើកទឹកចិត្តគ្រប់បែបយ៉ាង ធ្វើឲ្យគេមានសង្ឃឹមឡើងវិញ រហូតឈប់ពីការងារគេចចេញពីបុគ្គលទាំងនោះ និង មករស់នៅភ្នំពេញវិញ៕
ប្រពភ Sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!