(UPDATE) កូនប្រុស​អ្នកមាន ​ស្តុក​នៅ​ប៉ោយ​ប៉ែ​ត​ សង្ស័យ​ដុត​ខ្លួន ​ក្នុង​រថយន្ត

 
 

ខេត្តបន្ទាយមានជ័យ ៖ រថយន្តទំនើបមួយ គ្រឿងបានឆាបឆេះ នៅមុខស្ថានីយ លក់ប្រេងឥន្ធនៈមួយ កន្លែងក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារ កណ្ដាល ក្រុងប៉ោយប៉ែត កាលពីរសៀល ថ្ងៃទី១១ មិថុនា បណ្ដាលឱ្យបុរស២នាក់ រងរបួសរលាកពេញខ្លួន ត្រូវបានបញ្ជូនទៅ ព្យាបាលនៅ ប្រទេសថៃ ជាបន្ទាន់ភ្លាមៗ តាមច្រកអន្តរជាតិ ប៉ោយប៉ែត ។ ព័ត៌មាននេះសង្ស័យ ចាក់សាំងដុតខ្លួនឯង ។

រថយន្តដែលឆេះម៉ាក ច្រាយស្លឺ ពណ៌ខ្មៅ ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2Q-1112 បើកបរដោយ បុរសម្នាក់ឈ្មោះ ឡុង ចាន់ថន អាយុ២៦ឆ្នាំ ជាមន្ត្រីការិយាល័យ ទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ មានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងម្នាក់ទៀតឈ្មោះ ស្រ៊ាង ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ។ ជនរងគ្រោះ ទាំងពីរ នាក់ត្រូវអណ្ដាតភ្លើង ឆាបឆេះរលាកពេញ ខ្លួនរង គ្រោះធ្ងន់ធ្ងរ ។

តាម ប្រភពពីកន្លែងកើតហេតុប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្តបានបើកមកចតមុខ ស្ថានីយប្រេងឥន្ធនៈ ប្រហែល ២០ នាទី ហើយបាន ស្រែកហៅកម្មករនៅ ស្ថានីយឱ្យយក សាំងឱ្យ១លី ត្រ ។ ប្រភពបន្តថា ក្រោយពីកម្មករយក សាំង១ដបទៅឱ្យគេ ឃើញ បុរសម្នាក់បានគ្រវីដបសាំង នោះបណ្ដាលឱ្យ កំពប់ពេញក្នុងរថយន្ត ខ្ទាតចេញមកក្រៅផងដែរ បន្ទាប់មកក៏មាន អណ្ដាតភ្លើងឆាបឆេះតែម្ដង ។ ក្នុងហេតុការឆាបឆេះ នេះគេឃើញកម្មករ នៅកន្លែងកើតហេតុ រត់ទៅបិទកុង ទ័របូមប្រេងដើម្បីការពារ ការឆាបឆេះ ដល់ស្ថានីយ ។

សមត្ថកិច្ច ជំនាញពាក់ព័ន្ធបានចុះ ដល់កន្លែងកើតហេតុ ដើម្បីសាកសួរករណីខាងលើពី ម្ចាស់ស្ថានីយ ប្រេងឥន្ធនៈ និងកម្មករនៅទីនោះ ព្រោះចង់ដឹងពី មូលហេតុនៃការ ឆេះក្នុងរថយន្ត ព្រោះទំនងដូច ជាការដុតខ្លួនឯង ។ ប្រភពនានាដែល មិនទាន់ត្រូវបាន ទទួលការអះអាង ជាផ្លូវការនៅឡើយបាន និយាយថា ជនរងគ្រោះម្នាក់ ក្នុងហេតុការណ៍ ឆេះនេះ បានខឹងនឹងម្ដាយ ព្រោះសុំប្រាក់៥ម៉ឺនបាត (ប្រាក់ថៃ) មិនបាន ។ ទោះជាយ៉ាងណា ជុំវិញបញ្ហាខាងលើ កោះសន្ដិភាព មិនទាន់អាចសុំការ បំភ្លឺពីជនរងគ្រោះ ទាំង២នាក់ ឬសាច់ញាតិឱ្យ ដឹងពី មូលហេតុបាន នៅឡើយទេ ។

ចំណែកសមត្ថកិច្ច ពាក់ព័ន្ធទាំងនគរបាលទាំងកងរាជអាវុធហត្ថប្រាប់ថា មិនទាន់ដឹងពីមូលហេតុដូច គ្នា ព្រោះកំពុងស្រាវជ្រាវ និងកំពុង សួរនាំនៅ កន្លែងកើតហេតុ ។ គេសង្ស័យថា ក្នុងចំណោម ជនរងគ្រោះទាំង២នាក់ ពិតជាម្នាក់មាន បញ្ហាអ្វីមួយ កើតឡើង ទើប បង្កឱ្យមាន បញ្ហាបែបនេះ ។ រថយន្តដែលត្រូវភ្លើង ឆាបឆេះត្រូវបានគេ យកទៅរក្សាទុកនៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ។

ហេតុការណ៍ដែល កើតឡើងនេះបានក្លាយជាព័ត៌មានទូទៅថា ដុតខ្លួនឯងក្នុងរថយន្ត ។ ព័ត៌មានបែប នេះ ដោយសារតែមិន មានការបំភ្លឺ ណាមួយ បានប្រាប់ពី មូលហេតុពិត ។ មានការកត់សម្គាល់ថា មុនពេលកើតហេតុ រថយន្តទំនើបនេះ បានបើកទៅឈប់នៅមុខ ស្ថានីយ ប្រេងឥន្ធនៈ បានប្រមាណជាកន្លះម៉ោង ។ មិនដឹងឈប់ ធ្វើអ្វីនោះទេ ។

បន្ទាប់មកបើកកញ្ចក់រថយន្តស្រែក រកទិញសាំង១លីត្រតែម្ដង ។ អ្នកក្រុងប៉ោយប៉ែតបាននិយាយថា ម្ចាស់រថយន្តដែលដុតខ្លួនឯងនេះ ជាកូនថៅកែផ្ទះសំណាក់ និងប្ដូរប្រាក់ ឡុង មួយលី នៅក្រុងប៉ោយប៉ែត ។ កាលពីប៉ុន្មានឆ្នាំថ្មីៗ នេះប្អូនស្រីរបស់ម្ចាស់ រថយន្តឈ្មោះឡុង ចាន់ថន បានលេបថ្នាំ សម្លាប់ខ្លួន ខណៈដែលពួកគេ មានបងប្អូនតែ ២នាក់ នេះគត់ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម