សាលាអន្តរជាតិរ៉េហ្វលម៉ុនតេសសូរី ភ្នំពេញ រៀបចំកម្មវិធី ប្រគល់វិញ្ញាបនប័ត្រ បញ្ចប់ការសិក្សា ឆ្នាំ២០១៤ - ២០១៥
៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះគណៈគ្រប់គ្រង សាលាអន្តរជាតិ រ៉េហ្វលម៉ុន តេសសូរីភ្នំពេញ បានរៀបចំពិធី ប្រគល់វិញ្ញាបនប័ត្រ បញ្ចប់ការសិក្សាដើម្បី លើកទឹកចិត្ត និងអបអរ សាទរដល់ប្អូនៗ ដែលបានបញ្ចប់ថ្នាក់ សិក្សាដោយជោគជ័យ ក្នុងឆ្នាំ សិក្សា២០១៤ - ២០១៥ ក្រោមប្រធាន បទ “កីឡា អាហាររូបត្ថម្ភ និងសុខភាព” ដោយមាន ការចូលរួមពី សំណាក់មាតាបិតា ភ្ញៀវ កិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ។
ការចូលរួមពី សំណាក់មាតាបិតា ភ្ញៀវ កិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ
ថ្លែងក្នុងឱកាសបើកកម្មវិធីនេះ លោកស្រី Joleen Stovold នាយិកាគ្រប់គ្រងកម្មវិធីសិក្សា បានលើក ឡើងថា បំណិនជីវិត ចំណេះដឹង ភាពក្លាហាន សមត្ថភាព ភាពវៃឆ្លាត និងការសិក្សា ស្រាវជ្រាវ របស់ប្អូនៗសិស្សានុសិស្ស គឺជាតម្រូវការយ៉ាង ពិតប្រាកដមួយ ដែលអាច ធ្វើឲ្យប្អូនៗ អាចវិវត្តន៍ខ្លួន នាពេលអនាគត ដ៏ខ្លីខាងមុននេះ និងដើម្បីទទួលបាន នូវភាពជោគជ័យដ៏ ត្រចះត្រចង់ ឆ្ពោះទៅសិក្សា នៅថ្នាក់ បឋមសិក្សានាពេលខាងមុខ។
លោកស្រី Joleen Stovold នាយិកាគ្រប់គ្រងកម្មវិធីសិក្សា
លើសពីនេះទៅទៀតលោកស្រី នាយិកាសាលា ក៏បានផ្តាំផ្ញើរឲ្យប្អូនៗនិង ភ្ញៀវ កិត្តិយសទាំងអស់ដែល បានចូលរួមក្នុងការ ស្វែងយល់ បន្ថែម ពី សារៈសំខាន់ អនាម័យចំណីអាហារ និងការលំហាត់ ប្រាណ ដើម្បីសុខភាព ព្រមទាំងជៀសវាង នូវជម្ងឺដង្កាត់ ផ្សេងៗផងដែរ ។
គួរបញ្ជាក់ផងដែរ សាលាអន្តរជាតិ រ៉េហ្វលម៉ុនតេសសូរីភ្នំពេញ គឺជាថ្នាលបណ្តុះបណ្តាល ចំណេះវិជ្ជា ដែលត្រូវបាន អនុញ្ញាតឱ្យបង្កើត ឡើងដោយ មាន សហការជាមួយសាលា រ៉េហ្វលម៉ុនតេស សូរី របស់ ប្រទេសសឹង្ហបុរីប្រកប ដោយគុណភាពស្របតាម ស្តង់ដារអប់រំ អន្តរ ជាតិ ដោយប្រើប្រាស់ ភាសាអង់គ្លេស ជាគោល លើគ្រប់មុខវិជ្ជា និងសម្រាប់ការប្រាស្រ័យ ទាក់ទងដែលចាប់បើក ដំណើរការនៅ ក្នុងឆ្នាំ ២០១១ សម្រាប់កុមារតូចៗ តំាងពី ថ្នាក់ទារកដ្ឋាន និងថ្នាក់មត្តេយ្យសិក្សា ចាប់ពីអាយុ ១ ឆ្នាំកន្លះ ដល់ ៦ ឆ្នាំ ហើយក្នុងនោះ បុត្រធីតារបស់ អស់ លោកអ្នកនឹងទទួលបាន ការបង្ហាត់ បង្រៀន និងថែទាំដោយ ផ្ទាល់ពី លោកគ្រូ អ្នកគ្រូ ជនជាតិបរទេសដើម កំណើតនិយាយ ភាសា អង់គ្លេសដោយបូករួម ជាមួយកម្មវិធីបង្រៀន ម៉ុនតេស សូរីដែល ចែកជាផ្នែកធំៗ រួមមាន ការអនុវត្តន៍ សកម្មភាពប្រចាំថ្ងៃ សកម្មភាពខាង គិត ដោះស្រាយ លំហាត់ ភាសា ការរៀនអាន សរសេរ គណិតវិទ្យា សិល្បះតន្ត្រី វប្បធម៌ និងសកម្មភាពខាងសង្គម ។
ការសម្តែង សមត្ថភាពរបស់ កុមារតូចៗតំាងពីថ្នាក់ទារកដ្ឋាន និងថ្នាក់មត្តេយ្យសិក្សា
រីឯថ្នាក់រៀន នីមួយៗ បំពាក់ដោយ ឧបករណ៍ និងសម្ភារៈសិក្សាគ្រប់គ្រាន់ ជាពិសេសសាលា ក៏មានទីធ្លា អាងហែលទឹក កន្លែងក្មេង លេងធំទូលាយ ប្រកប ដោយបរិស្ថាន បរិសុទ្ធ និងធនធាន សំខាន់ៗ ជាមួយការយក ចិត្តទុកដាក់ ពីលោកគ្រូ អ្នកគ្រូ ក៏ដូចជាបុគ្គលិក ដែលមាន សមត្ថភាព ខ្ពស់ ដើម្បី បង្កើតបរិយាកាស សិក្សាមួយដ៏ល្អ ឥតខ្ចោះសម្រាប់ កុមារដែលសុទ្ធតែទទួលបានការមើលថែទំា និងក្តីស្រឡាញ់។
ឆ្លៀតក្នុងឱកាសនេះ សាលាអន្តរជាតិ រ៉េហ្វលម៉ុនតេសសូរីភ្នំពេញ សូមជម្រាបជូនដំណឹងអំពី បវេសនកាល ឆ្នាំសិក្សាថ្មីដែល ចាប់ផ្តើម ចូលរៀន ពីខែកក្កដា ឆ្នាំ២០១៥ និងចំពោះការចុះ ឈ្មោះចូលរៀន មុនថ្ងៃទី ១៥ សីហា ២០១៥ លោកអ្នកនឹងទទួល បានការបញ្ចុះតម្លៃ ពិសេស និងការសាក ល្បង ដោយ ឥតគិតថ្លៃ។ ដូច្នេះ នេះក៏ជាឱកាស ពិសេសសម្រាប់ មាតាបិតា និងអាណាព្យាបាល ទំាងអស់ដែលកំពុង មានបំណងបញ្ជូន បុត្រធីតា របស់លោកអ្នកទៅកាន់ថ្នាក់ ទារកដ្ឋាន ប្រកប ដោយគុណភាព អប់រំស្តង់ដារ អន្តរជាតិផងដែរ ៕
ការចូលរួមពី សំណាក់មាតាបិតា ភ្ញៀវ កិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងអាស័យដ្ឋាន៖
ផ្ទះលេខ ១៨ ផ្លូវលេខ ២៩៤ កាច់ជ្រុង ផ្លូវ ៥៧ សង្កាត់ បឹងកេងកង ១ ខណ្ឌចំការមន
រាជធានីភ្នំពេញ។ លេខទូរស័ព្ទ ០២៣ ៩៩ ៣៩ ៩៩ ឬ ០១១ ៩៥ ៩៧ ៧៩
Email: [email protected]
Website: www.rmispp.edu.kh
បញ្ចូលអត្ថបទដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!