កូរ៉េខាងត្បួង ប្រើយុទ្ធសាស្រ្ត បាញ់ឧស្ម័ន កំចាត់មេរោគ ការពារជម្ងឺ MERS
កូរ៉េខាងត្បួង៖ ថ្មីៗនេះ ប្រទេសកូរ៉េខាងត្បួង បានព្យាយាម ធ្វើការទប់ស្កាត់ មេរោគដ៏សាហាវថ្មី គឺមេរោគ MERS។ ចំពោះវិធីសាស្រ្តដែល ត្រូវធ្វើការ ទប់ស្កាត់ នោះគឺ ការបាញ់ឧស្ម័ន ដែលមានជាតិថ្នាំ កំចាត់មេរោគ តាមកន្លែងសាធារណៈ ដូចជា សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប តាមចំណតរថយន្ត តាមរោងភាពយន្ត នានា ជាដើម ពោលគឺ កន្លែងដែល មានមនុស្សច្រើន។
សកម្មភាពនៃការបាញ់ឧស្ម័នកំចាត់មេរោគ MERS
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បួង កំពុងតែចាត់វិធានការណ៍ យ៉ាងតឹងរឹងបំផុត ដើម្បីកំចាត់ជម្ងឺ ដ៏កាចសាហាវ ដែលមានឈ្មោះ ថា MERS (Middle East Respiratory Syndrome) ដែលវាបានចំលង មកពីមជ្ឈឹមបូពា៌ ដោយអ្នកជំនួញម្នាក់ ដែលមានអាយុ ៦៨ឆ្នាំ។
បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល នៃប្រទេសកូរ៉េខាងត្បួង បានប្រើយុទ្ធសាស្រ្ត ទប់ស្កាត់ ការឆ្លងជម្ងឺនេះ ដោយធ្វើការបាញ់ឧស្ម័ន ដែលមានជាតិថ្នាំ សំលាប់មេរោគ តាមកន្លែងសំខាន់ៗ ដូចជា ទីសាធារណៈ ចំណត់រយន្ត រោងភាពយន្ត ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ជាដើម និងធ្វើការការពារ ដោយពាក់ម៉ាស់ ស្រោមដៃ ស្រោមជើង និងវ៉ែនតា ជាដើម។
គួរបញ្ជាក់ផងដែរថា ជម្ងឺដ៏សាហាវមួយនេះ បានសំលាប់ មនុស្សដល់ ទៅ ១១នាក់ហើយ ហើយក៏មានមនុស្ស ១២៦នាក់ កំពុងតែផ្ទុក ជម្ងឺនេះផងដែរ។ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាល ក៏បានរកឃើញ មនុស្សជាង ៤០០០នាក់ ផ្សេងទៀត ដែលកំពុងតែ ទទួលសញ្ញាដំបូង នៃជម្ងឺ MERS នេះ ដោយនៅក្នុងនោះ មានមន្ទីរពេទ្យពីរ ត្រូវបានបិទ បន្ទាប់ពីរកឃើញ ថាមានអ្នកជម្ងឺ ៤នាក់ ដែលកំពុងផ្ទុកជម្ងឺ MERS នេះ។ ម្យ៉ាងវិញទៀត ក្រសួងសុខាភិបាល បានដាក់ ផែនការ យ៉ាងតឹងរឹង ដោយមិនឲ្យ អ្នកជម្ងឺទាំងនោះ ក៏ដូចជាក្រុមគ្រូពេទ្យ ចេញទៅណា ទាំងអស់ ដោយឲ្យពួកគេ ទទួលការមើលថែ ពីសំណាក់គ្រូពេទ្យ និងគិលានុប្បដ្ឋាយិការ ដោយតាមដាន ពីសភាពជម្ងឺ រយៈពេល ៣សប្តាហ៏សិន ។
ជាមួួយគ្នានេះដែរ សាលារៀនជាង ៣០០០កន្លែង ត្រូវបានបិទ បើទោះជាមាន ការអំពាវនាវ ពីសំណាក់អង្គការ សុខភាពពិភពលោក ថា ឲ្យបើកវិញ យ៉ាងណាក៏ដោយ។
តួយ៉ាងដូចជា កាលពីដើមសប្តាហ៍នេះ ដែលមានអ្នកធ្វើដំណើរ ជនជាតិកូរ៉េចំនួន ៨នាក់ ដែលបានធ្វើដំណើរ មកពីខាងកើត ក្រុង វូហាន នៃប្រទេសចិន តែត្រូវបានឃាត់ខ្លួន ទុកសិន ព្រោះតែសង្ស័យថា មានផ្ទុកមេរោគ MERS នេះដែរ។
សកម្មភាពនៃការបាញ់ឧស្ម័នកំចាត់មេរោគ MERS
គួរឲ្យដឹងផងដែរថា ជម្ងឺនេះដំបូងឡើយ បានផ្ទុះឡើង នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែលបានរកឃើញ ក្នុងខ្លួនមនុស្ស កាលពីឆ្នាំ ២០១២ ហើយរោគសញ្ញា របស់ជម្ងឺនេះ មានលក្ខណៈ ដូចជាជម្ងឺផ្តាសាយ រលាកសួត និងតំរង់នោម ចុះខ្សោយ។ ជម្ងឺ MERS នេះបានសំលាប់មនុស្ស អស់ជាង ៤៥០នាក់ រួចមកហើយ ហើយក៏មាន មនុស្សចំនួន ១២០០នាក់ទៀត បានផ្ទុកវា។ វាមានខ្សែស្រលាយ ជាមួយនឹងជម្ងឺ Severe Acute Respiratory Syndrome (SARS) ដែលជាប្រភេទ ជម្ងឺផ្លូវដង្ហើម ដ៏ធ្ងន់ធ្ងរ មួយផងដែរ ហើយត្រូវបាន គេរកឃើញ កាលពីឆ្នាំ ២០០៣ ដែលវាបានសំលាប់ មនុស្សអស់ជាង ៨០០នាក់ នៅជុំវិញពិភពលោក ទៀតផង៕
សកម្មភាពនៃការបាញ់ឧស្ម័នកំចាត់មេរោគ MERS
ប្រភព៖ បរទេស
កែសម្រួលដោយ ឌី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!