យុវជនម្នាក់ ត្រូវជនសង្ស័យ កាប់ជាច្រើនពូថៅ យកសពបោះ ចោលក្នុងបឹងឈូក

 
 

ភ្នំពេញ៖ សពយុវជនម្នាក់ ត្រូវគេកាប់សម្លាប់ ជាច្រើនពូថៅ យកមកបោះចោល នៅក្នុងបឹងឈូក នៅក្នុងដីឡូត៍មួយ ស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ខាងលិចផ្លូវជាតិ លេខ៦ ប្រហែលជា៥០០ម៉ែត្រ ។

ហេតុការណ៍នេះ បានភ្ញាក់ផ្អើល ឡើងកាលពីម៉ោង ជាង១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សពមានឈ្មោះ ធៀម ឈុយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្បែរ កន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិត្រពាំងត្របែក ឃុំរុងរឿង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទើបតែរៀបការ បានបីខែ។

ប្រពភពបន្តថា កាលពីល្ងាច ថ្ងៃច័ន្ទទី៨ ខែមិថុនា ជនរងគ្រោះ បានបើកលុយ ហើយបានកាន់ទូរស័ព្ទ ដើរចេញមកក្រៅ ការដ្ឋាន ហើយបងប្អូន បានតេទៅសួរថា នៅទីណា ហើយជនរងគ្រោះ បានប្រាប់ថា នៅក្បែរបឹងឈូក ហើយក៏បិទទូរស័ព្ទ រួចក៏បាត់ខ្លួន តាំងពីពេលនោះ តែម្តង។ ក្រោយពេលបាត់ខ្លួន ជនរងគ្រោះ សាច់ញាតិ ជនរងគ្រោះ បានដើររករហូត តែមិនឃើញ។

លុះដល់ថ្ងៃកើតហេតុ ក៏មាននារី ពីរ-បីនាក់ បានមកដក ក្រអៅឈូក ក៏ប្រទះឃើញ សពជនរង គ្រោះស្លាប់ នៅក្នុងបឹងឈូក ហើយបានរត់ ទៅប្រាប់បងប្អូន ជនរងគ្រោះ មកស្រង់ឡើងលើគោក និងធ្វើកោសល្យវិច័យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយធ្ចើកោសល្យវិច័យរួច សពមានស្នាម កាប់ចំក្បាល-ក និងដើមទ្រូង ជាច្រើនពូថៅ ហើយសពត្រូវ ទំនាក់ទំនង ក្រុមគ្រួសារ មកយកសព ទៅធ្វើបុណ្យ តាមប្រពៃណី ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម