សពក្មេងស្រី សិស្ស វិទ្យាល័យ កោះកុងម្នាក់ ត្រូវគេប្រទះ ឃើញ អណ្ដែតទឹក

 
 

កោះកុង ៖  សពក្មេងស្រីម្នាក់ ជាសិស្សវិទ្យាល័យ កោះកុង ត្រូវបានគេប្រទះឃើញ អណ្ដែតទឹក ធ្វើឱ្យមានការ ភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៥  ស្ថិតនៅព្រែកោះបោរ ឆ្នេររីរាយ ក្នុងសង្កាតស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ មឿង ចេង ភេទ ស្រីអាយុ ១៨ឆ្នាំ ជាសិស្ស រៀនថ្នាក់ទី១១ បេ នៃវិទ្យាល័យ កោះកុង មានទីលំនៅ ភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ។

ប្រភពដដែលបានបន្ដថា បើតាមសេចក្ដី រាយការណ៏ របស់ក្រុមគ្រួសារ ក្មេងស្រីរងគ្រោះ បាននិយាយថា  ក្មេង ស្រីរងបាត់ពីផ្ទះ ២យប់ ៣ថ្ងៃហើយ តែទើបដឹងដំណឹង ក្រោយពីសមត្ថកិច្ច រកឃើញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នេះ តែក្មេងស្រី បានស្លាប់បាត់ ទៅហើយ ។

សមត្ថកិច្ចបានបន្ដថា សាកសពក្មេងស្រីរងគ្រោះ ត្រូវបានអ្នកនេសាទប្រទះ ឃើញអណ្ដែតហើយ បានរាយការណ៏ មកសមត្ថកិច្ច ចុះធ្វើកោសលវិច្ច័យ ទៅលើសាសពភ្លាម ។ ហើយការធ្វើ កោសល្យវិច័យ ទៅលើសាកសព ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា  នៅលើដងខ្លួន សពក្មេងស្រី មានស្លាកស្នាម នៅលើដៃ ខាងស្ដាំ ហើយនៅ ក្បាលខាងឆ្វេង មានស្នាមផុងលលា ដូច្នេះសាកសព ក្មេងស្រី ខាងលើ សមត្ថកិច្ចជំនាញ បានសង្ស័យ ករណីឃាតកម្ម ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច ជំនាញ កំពុងធ្ចើការស្រាវជ្រាវរក បន្ដ។


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម