ក្រុមហ៊ុនកូរ៉េ ប្រើសន្តិសុខវាយរបង ផ្ទះលោកអភិបាលរង ខណ្ឌទួលគោក
រាជធានីភ្នំពេញ ៖ កាលពីវេលាព្រឹក ថ្ងៃទី១៣ មិថុនា ២០១៥ នេះ ក្រុមហ៊ុនរបស់ កូរ៉េមួយនៅ ខាង ក្រោយកាំកូស៊ីធី បានប្រើកម្លាំង សន្តិសុខ របស់ខ្លួន ដែលមានគ្នា១០នាក់ ប្រដាប់ដោយ បំពង់ទីប និងដំបងថ្នាំងអំពៅ មកធ្វើការវាយ របងដែក ដែលមាននៅលើដី ដែលអះអាងថា របង ទាំងនោះបាន រំលោភលើដី របស់ពួកគេ ។
ប្រភពបានឱ្យដឹងថា ការវាយរបងទាំងនោះ បានធ្វើឱ្យប៉ះពាល់ ដល់ផ្ទះរបស់លោក អភិបាលរងខណ្ឌ ទួលគោក គឺលោក ប៉ាង លីដា ផងដែរ ដែលត្រូវ ក្រុមគ្រួសារ របស់លោកអះអាងថា ក្រុមហ៊ុនកូរ៉េ ខាងលើនោះ បានរំលោភយកដីរបស់ គាត់កន្លះហិកតា ទៅហើយ និងបានរំលោភ យកដីប្រជាពលរដ្ឋ ក្បែរនោះចំនួន ១២គ្រួសារទៀតផង ។
ពាក់ព័ន្ធបញ្ហាអស់ទាំងនេះ ត្រូវបានលោកប៉ាង លីដា ធ្វើលិខិតសុំទៅ សម្តេចនាយកឱ្យជួយអន្តរាគមន៍ ហើយ ខណៈដែលលោកដឹងថា សម្តេចបាន ចារលិខិត រួចហើយ តែត្រូវអាជ្ញាធរ អត់យកមកដោះស្រាយ ជូនពួកគាត់នោះទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!