ម៉ូតូ​សង្ស័យ​គ្រប់ ​ម៉ាក​១០២​គ្រឿង ​ត្រូវ​សមត្ថកិច្ច​រក​ឃើញ ​នៅ​ទីតាំង​កុងស៊ី បញ្ចាំ​មួយ​កន្លែង

 
 

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរ បាលខណ្ឌ សហការជាមួយ នគរបាល ខណ្ឌពោធិ៍សែនជ័យ បានរកឃើញ ម៉ូតូសង្ស័យអាចជាប់ ពាក់ព័ន្ធបទល្មើសចំនួន១០២គ្រឿង បន្ទាប់ពី មានសកម្មភាពចោរ លួចម៉ូតូ១គ្រឿងកាលពី២ថ្ងៃមុន ហើយធ្វើការស្រាវជ្រាវរកឃើញម៉ូតូ ដែលបាត់នោះនៅក្នុង ទីតាំងកុងស៊ី បញ្ចាំម៉ូតូមួយ កន្លែងខាងលើ ។

ប្រតិបត្តិការនេះធ្វើឡើងកាលពី វេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១២ មិថុនា ដែលទីតាំងកុងស៊ីខាង លើស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីលោក វង្សប៊ុន វិសុទ្ធ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ និងបានធ្វើការដក ហូតម៉ូតូយក ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌដង្កោ ដើម្បីធ្វើការត្រួត ពិនិត្យបន្តទៀត ។ ម្ចាស់ទីតាំងកុងស៊ី ខាងលើនេះ ឈ្មោះ ម៉េង សៀ ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅក្នុង ភូមិខាងលើ ។

លោកវរសេនីយ៍ទោ ជឹម ស៊ីថា បានឲ្យដឹងថា ម៉ូតូទាំង១០២គ្រឿងនោះ មានម៉ាកចម្រុះ មានចាស់មាន ថ្មី ហើយសង្ស័យមាន ជាប់ពាក់ព័ន្ធ ទៅនឹងបទល្មើសផ្សេងៗដូចជា លួច ប្លន់ ឬម៉ូតូអត់ពន្ធនិង ពាក់ស្លាកលេខក្លែងក្លាយ ជាដើម។ មុននឹងឈានដល់ ការរកឃើញម៉ូតូ ដ៏ច្រើន នោះគឺនេះ២ថ្ងៃមុន មានករណី ចោរលួចម៉ូតូ ម៉ាកគុបជ្រុង មួយគ្រឿងពាក់ ស្លាកលេខ1BM-6648 ពណ៌ទឹកប៊ិក ជាកម្មសិទ្ធិរបស់ បុរស ឈ្មោះ សាំង ផល្លា  អាយុ៤១ឆ្នាំ ស្នាក់នៅក្នុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

លោក អធិការបន្តថា បន្ទាប់មកកម្លាំងនគរបាលខណ្ឌរបស់លោកបានសហការជាមួយម្ចាស់ម៉ូតូ ធ្វើការ ស្រាវជ្រាវ រកឃើញម៉ូតូដែល បាត់ នោះនៅក្នុង ទីតាំងបញ្ចាំ ខាងលើក៏បានសុំការ សម្រេចពីលោកព្រះរាជ អាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ ចូលធ្វើការឆែកឆេរ និង ប្រទះឃើញម៉ូតូ ចម្រុះនៅក្នុង នោះចំនួនរហូត ដល់១០២គ្រឿង ។ ដោយមានការសង្ស័យ ទើបសុំគោលការណ៍ ដកហូតយកទៅ រក្សាទុក ជា បណ្ដោះអាសន្ន រង់ចាំការស្រាវជ្រាវ បន្តទៀត ៕










ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម