featur សេង សូណា មាន​ឱកាស​ថត​រឿង​ដោយ​សារ​ដើមទ្រូង

 
 

ដោយសារតែ​ដើម​ទ្រូង តារា​សម្ដែង សេង សូណា មាន​ឱកាស​ថត​រឿង​ជាបន្ដបន្ទាប់​​​ និង ទស្សនិក​ជន​ស្គាល់​នាង​កាន់តែ​ច្រើន​នៅ​ក្នុង​ពិភព​សិល្បៈ​។ ទន្ទឹម​នឹង​​ឱកាស​ល្អ​ពី​ភាព​សិច​ស៊ី​របស់​សេងសូណា​ ក៏​នាង​ រង​ការ​រិះគន់​មិន​តិច​ដែរ​ពី​ទស្សនិកជន​រឿង​ស្លៀក​ពាក់​សិចស៊ី​ហួសហេតុ ប៉ុន្ដែ​ក្រោយ​ពី​ទទួល​បាន​ការ​រិះគន់​ សេង សូណា ក៏ធ្លាប់​ប្រកាស​ផ្លាស់​ប្ដូរ​ស្ទិល​ថ្មី​របស់​នាង​ដែរ។​

សេង សូណា ទើប​តែ​បញ្ចប់​​ការ​​ថត​រឿង​​ថ្មី​មួយ ​ដែល​មាន​ឈ្មោះ​ថា រឿង “ឆ្នាំ​វក ឬ Year Of The Monkey “ ស្រប​​ពេល​ជា​មួយ​គ្នា នាង ក៏​បាន​ចុះ​កុងត្រា ផ្សព្វផ្សាយ​ឲ្យ​ស្រាបៀ ក្នុង​ស្រុក​មួយ ក្នុង​រយៈ​ពេល​ ១ ឆ្នាំ​ពេញ។ ​ថ្មីៗ​នេះ​តារា​សិច​ស៊ី​​ម្នាក់​នេះ បាន​ថត​ផ្សាយពាណិជ្ជកម្ម​​ឲ្យ ហាង​ខោអាវ​​បរទេស​មួយ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ សេង សូណា បាន​​បង្ហើប​ប្រាប់ថា គ្រោង​ចេញ​ទៅ​អាមេរិក​ចំនួន ​៣ ខែ ដើម្បី​​ទៅ​ច្រៀង​នៅ​ទីនោះ​ថែម​ទៀត​ផង។

សេង សូណា បាន​ឲ្យ​ដឹង​ថា នាង​គ្រោង​ចេញ​ទៅ សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ តុលា ខាង​មុខ​នេះ តាម​រយៈ​ការ​ធានា របស់​ម្ចាស់ Sponsor មួយ​នៅ​ទីនោះ។ សូណា​ប្រាប់​ថា ដំណើរត្រៀម​​ទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​លើក​ដំបូង​នេះ នាងនៅ​មិនទាន់​ដឹង​ថា មាន​​តារា​ណា​ខ្លះ​ត្រូវ​ចេញ​​ទៅ​ជា​មួយ​នាង​ ព្រោះ​ម្ចាស់ Sponsor មិន​ទាន់​បាន​ប្រាប់​ឲ្យដឹង​នៅ​ឡើយ។

ទោះយ៉ាង​ណា​​ សេង សូណា និយាយ​ថា នាង​នៅ​មិន​ទាន់​ច្បាស់​ ១០០% ថា ​នឹង​បាន​​ចេញ​ទៅ​អាមេរិក​នោះទេ ព្រោះ​ឯកសារ​នៅ​មិន​ទាន់​ដាក់​ចូល​ស្ថានទូត​នៅឡើយ​។

ប៉ុន្តែតារា​សម្ដែងរូប​នេះ បាន​សម្ដែង​មោទនភាព​ជា​ខ្លាំង ពេល​ដែល​នាង​ត្រូវ​បាន  ម្ចាស់ Sponsor ចង់​បាន​នាង​ចេញ​​ទៅ​ច្រៀង នៅ​សហរដ្ឋ​អាមេរិក​បែប​នេះ។ សេង សូណា ទទួល​ស្គាល់​ថា ដោយសារតែ​ភាព​សិច​ស៊ី របស់​នាង ទើប​ធ្វើ​ឲ្យ​នាង​មាន​ថ្ងៃ​នេះ  ហើយ​នាង​នៅ​តែ​បន្ត​ភាព​សិច​ស៊ី​នេះ​បន្ត​ទៀត ប៉ុន្តែ ​មិន​ហ៊ាន​ខ្លាំង​ហួសហេតុ​ពេក​នោះ​ឡើយ៕

ប្រភព Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម