មេចោរប្លន់លួច និងឆក់ កក្រើក ខេត្តកំពង់ចាម និងត្បូងឃ្មុំ ត្រូវបានបង្ក្រាប

 
 

កំពង់ចាម : ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ នេះ កម្លាំងរបស់លោក សហការជាមួយ កម្លាំងអាវុធហត្ថ ខេត្តកំពង់ចាម និងនគរបាល ខេត្តត្បូងឃ្មុំ បានចាប់ខ្លួន មេចោរប្លន់ លួច និងឆក់ ដ៏កក្រើក ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រហូតជាង ១០ករណី ក្រោយពីបក្ខពួក ដែលជាកូនចៅ របស់ជននេះ ចំនួន៤នាក់ ត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗនេះ ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន មេចោរ ឈ្មោះ រាម ខាងលើនេះ កម្លាំងសមត្ថកិច្ចបាន ដកហូត ម៉ូតូជនរងគ្រោះ មួយគ្រឿង ម៉ាកសេ១២៥ ដែលប្លន់បាន នាពេលកន្លងទៅ ដែលមានលេខតួ និងលេខម៉ាស៊ីន ៩០១៨៥៤៥ ហើយសមត្ថកិច្ច សូមអំពាវនាវ ស្វែងរកម្ចាស់ម៉ូតូ មកទទួលយកទៅវិញ ។

តាមរបាយការណ៍ របស់នគរបាល មេខ្លោងចោរប្លន់ ម្នាក់នេះ ធ្លាប់ធ្វើសកម្មភាព នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្នុងទឹកដី ខេត្តត្បូងឃ្មុំ ជាច្រើនករណីទៀត ៕











ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម