តាអាយុ៨៣ឆ្នាំ ជាប់សង្ស័យប៉ុនប៉ង រំលោភ ក្មេងស្រីមាន ជំងឺសសៃ ប្រសាទ
កណ្តាល ៖ តាអាយុ ៨៣ឆ្នាំម្នាក់ ត្រូវបានម្តាយមីង ក្មេងស្រីរងគ្រោះ ចាប់ប្រគល់ឲ្យ សមត្ថកិច្ច បន្ទាប់ពីតា ជាប់សង្ស័យ រូបនេះ ប៉ុនប៉ងធ្ចើសកម្មភាព រំលោភក្មេងស្រី ដែលមានជំងឺ សសៃប្រសាទ កាលពីវេលា ម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុច ភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង។
មន្រ្តីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ឯក យ៉ែម ភេទប្រុស អាយុ៨៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាស់ជរា មានទីលំនៅ ភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ។ ចំណែកជនរងគ្រោះ មាន អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំស្រុកស្អាង (មានជម្ងឺ សរសៃប្រសាទ) ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលវេលា ម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ម្តាយមីង បានឃើញឈ្មោះ ឯក យ៉ែម អត់ពាក់អាវ ស្លៀកខោខ្មៅ ជើងវែង ដេកអោបពីលើ ជនរងគ្រោះ ដែល ដេកផ្ងា ស្រាត (អត់ពាក់អាវ ស្លៀកខោ) នៅលើគ្រែ ក្នុងរោង របស់ក្មួយ ដែលឃ្លាត ចម្ងាយប្រហែល ៤០ម៉ែត្រ ភ្លាមនោះម្ដាយ មីងបានចាប់ជនសង្ស័យ តែត្រូវ បានជនសង្ស័យ រើបម្រាស់ រត់ផ្លោះរបង ក្រោយផ្ទះគេចខ្លួន ដោយ បន្សល់ទុក នៅអាវ និងស្ករគ្រាប់ ។
នៅចំពោះមុខ សមត្ថកិច្ចឈ្មោះ ឯក យ៉ែម អះអាងថា ខ្លួនយកស្ករគ្រាប់ ឲ្យជនរងគ្រោះហូប មិនបានរំលោភទេ ពេលនោះត្រូវ បានម្ដាយមីង មកដល់ ចាប់យកអាវ របស់ខ្លួន ដោយមានការ ភ័យខ្លាច បានគេចផ្លោះ របងផ្ទះ ទៅទិសខាងកើត ពីព្រោះ ខ្លាចគេឃើញខ្មាសគេ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ស្រុកស្អាង កសាងសំណុំរឿង បញ្ជូនមកកាន់ មកកាន់ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល ដើម្បីចាត់ការបន្ត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!