ថ្មី! ខោទ្រនាប់ពិសេស ប្រើសម្រាប់ពេល មករដូវ (មានវីដេអូ)
សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមួយ បានធ្វើការប្រកាស ថានឹង មានការចាប់ផ្ដើម លក់ ខោទ្រនាប់ប្រើសម្រាប់ ពេលមក រដូវ ដែលខោនេះ ប្រើសម្រាប់ ស្ដ្រីទាំងឡាយណា ដែលភ្លេចភ្លាំ ក្នុងការទិញ សំឡីអនាម័យទុក។
ប្រភេទខោ ទ្រនាប់ថ្មីនេះ នឹងចាប់ផ្ដើមលក់ នៅសាខាធំ Thinx ក្នុងទីក្រុង ញូយ៉ក។ យ៉ាងណាមិញ ខោទ្រនាប់ បានច្នៃម៉ូតឡើង ដោយ ស្ដ្រី ៣នាក់ ដែលជាអ្នករស់នៅ ក្នុងទីក្រុង ញូយ៉កនេះតែម្ដង ឈ្មោះថា Miki Agrawal និងបងប្អូនស្រី ភ្លោះនាង Radha រួមនិងមិត្ដ របស់ពួកនាង ឈ្មោះថា Antonia Dunbar។
គួរបញ្ជាក់ថា ទីតាំងផលិត ខោទ្រនាប់ទាំងនេះ គឺស្ថិត នៅក្នុង ស្រីលង្ការ ដែលខោនេះ មានចែកចេញ ជា ៣ប្រភេទ ដូចជា Thong ប្រើសម្រាប់ ពេលព្រឹកព្រលឹម , Cheeky ប្រើសម្រាប់ពេលថ្ងៃ និង Hiphuggers ប្រើសម្រាប់ពេលយប់។ ប្រភេទខោទ្រនាប់ និមួយៗ ផលិតឡើងដោយ ភ្ជាប់ជាមួយនឹង សំឡី ដូចជា ដុំសំឡី អនាម័យ ធម្មតា ខណៈដែលខោទ្រនាប់ ប្រភេទទី៣ Hiphuggers អាចផ្ទុក នូវវត្ថុរាវ បានជាច្រើន ស្មើរនឹង សំឡីអនាម័យ ២ដុំ។
សម្រាប់ប្រភេទខោទាំងនេះ អាចធ្វើការ បោកគក់បាន និង មានអនាម័យល្អ ហើយវាតម្លៃ ចាប់ពី ២០ ដុល្លារអាមេរិក ទៅ៕
ទស្សនាវីដេអូ៖
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!