ពេជ្រ សេរីរ័ត្ន សុំចិត្តមហាជន កុំរិះគន់តិះដៀល កីឡាករកម្ពុជា ក្រោយចាញ់សិង្ហបុរី ៤-០
ភ្នំពេញ៖ ក្រោយពីកីឡាករ បាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានក្រុម សិង្ហបុរី បំបាក់ក្នុងលទ្ធផល ៤-០ នៅកីឡា ដ្ឋានជាតិអូឡាំពិក កាលពី រាត្រីម្សិលមិញនោះមក គេសង្កេតឃើញថា ក្រុមកីឡាក របាល់ទាត់ ជម្រើសជាតិកម្ពុជា ត្រូវបានទស្សនិកជន និងអ្នកនិយម លេង Facebook ជាច្រើន បានធ្វើការរិះគន់ យ៉ាងចាស់ដៃ ទៅលើសមត្ថភាព កីឡាករកម្ពុជា ដែលលេងអត់ ក្នុង ទឹកដីខ្លួន។ ទន្ទឹមជាមួយនឹងការ ថ្លែងរិះគន់នោះ ពិធីការិនីដែល កំពុងតែមានភាព លេចធ្លោ តាមរយៈកម្មវិធី «តុបំភ្លឺ» អ្នកនាង ពេជ្រ សេរីរ័ត្ន បានចេញមុខ មកការពារលើក ទឹកចិត្តកីឡាករ ហើយថែម ទាំងសុំចិត្ត ទស្សនិកជនកុំបន្ត រិះគន់បំបាក់ ទឹកចិត្តកីឡាករ ខ្មែរយើងបន្តទៀត។
ជាការពិត កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នេះ ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជា មិនអាច ធ្វើអ្វីក្រុមភ្ញៀវ សិង្ហបុរីបានឡើយ ក្រៅពីត្រូវបាន គេបំបាក់មុខ ក្នុងលទ្ធផល បច្ចេកទេស ៤-០ មិនឲ្យតដៃរួច ខណៈអ្នក គាំទ្រជិត ៥ម៉ឺននាក់ ដែលទៅ ទស្សនាផ្ទាល់ មានការខក ចិត្តយ៉ាងខ្លាំង និងទម្រង់លេង របស់ក្រុមជម្រើសកម្ពុជា នៃវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ី ដើម្បីឆ្ពោះទៅ World Cup 2018 នៅរុស្ស៊ី ។ ៤គ្រាប់របស់ក្រុម ជម្រើសជាតិ សិង្ហបុរី កើតឡើងនៅនាទីទី៩, ២១, ៣៥ និង ៥៥ ដែលកម្ពុជា សហការគ្នា មិនបានល្អ ។
នេះជាការបរាជ័យមួយ ប្រកួតដំបូងនៃវគ្គជម្រុះជុំទី២ ជើងទី១ ដែលរឿងនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើនម៉ឺននាក់ បានបន្លឺ សំឡេងរិះគន់ យ៉ាងចាស់ដៃ ទៅលើសមត្ថភាព កីឡាករកម្ពុជា ដែលនៅ មានកម្រិត មិនទាន់ពូកែ អាចយកឈ្នះគូ ប្រកួត ដែលជាអ្នកខ្លាំង បាននិងមាន មតិរិះគន់ ជាច្រើនទៀត។
ទន្ទឹមជាមួយនឹងការរិះគន់នោះ គេឃើញពិធីការិនី រូបស្រស់ប្រចាំស្ថានីយទូរទស្សន៍ My TV នាង ពេជ្រ សេរីរ័ត្ន បានបង្ហាញសារមួយ ដោយសុំចិត្ត ទៅដល់អ្នកនិយមគាំទ្រកីឡា និងប្រជាជន ទូទៅថា «ខ្ញុំមិនយល់សោះ ហេតុអ្វីចូលចិត្ត បន្ទោស បែបដៀលប្រមាថ ជាន់ពន្លិច តើកីឡាករណា ដែលថាចង់ចាញ់ បើគ្នាចាញ់គួរលើកទឹកចិត្ត កុំបំបាក់បន្ថែម ទទួលស្គាល់ថា ពេលម្នាក់ៗខុស ពិតទទួលរង នូវការរិះគន់ តែអ្នករិះគន់គួររិះគន់ ក្នុងន័យស្ថាបនា កែលំអរ ដោយពាក្យសមរម្យ ឬសុជីវធម៌ សីលធម៌ សិល្បៈនៃការនិយាយឬ ប្រើពាក្យសមគួរ ចង់ឲ្យបងប្អូន លើកស្ទួយ គាំពារ ផ្តល់ថាមពល ជូនពួកគាត់ ដោយទឹកចិត្ត មិនមែនប្រដៅ តែជាគំនិតមួយជ្រុង របស់ខ្ញុំ…» ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!