​ចោរ​គាស់​​​ចម្រឹង​បង្អួច​ ចូល​​លួច​ អស់ជិត​ ២​ម៉ឺន​ដុល្លារ​ នៅ​សង្កាត់​ ច្រាំង​ចំរេះទី២

 
 

រាជធានីភ្នំពេញ ៖ លំនៅឋានខ្មែរអ៊ិស្លាម នៅសង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ត្រូវក្រុមចោរ គាស់ចម្រឹងបង្អួច ចូលទៅគាស់ទូ រើកកកាយយក គ្រឿងអលង្គារ និងប្រាក់សរុប ប្រមាណជិត ២ម៉ឺនដុល្លារអាមេរិក ខណះដែលម្ចាស់ ចាក់សោ ចាកចេញ ទៅលក់ដូរ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅផ្ទះលេខ៣៦៣ ផ្លូវបេតុង ភូមិ«ខ២» សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។

ម្ចាស់ផ្ទះ ឈ្មោះ លី ម៉ាលេច ភេទប្រុស អាយុ២៦ឆ្នាំ ជាអាជីវករលក់ គ្រឿងទេស បោះដុំ នៅផ្សារទួលសង្កែ និយាយថា កាលពីវេលា ម៉ោងប្រមាណ៧ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា គាត់និងបងស្រី បានចេញទៅលក់ដូរ ហើយបងប្អូន ក៏បានទៅរៀនអស់ ដោយផ្ទះចាក់សោ ទុកចោល ។ លុះនៅម៉ោង១ និង៣០នាទីរសៀល ប្អូនស្រីឈ្មោះ លី ស្រីទូច អាយុ២០ឆ្នាំ ពេលត្រឡប់ មកពីរៀនវិញ ស្រាប់តែមាន ការភ្ញាក់ផ្អើល ដោយសារតែ នៅក្នុងបន្ទប់ ត្រូវចោរគាស់ ទូរើកកាយយកប្រាក់ និងទ្រព្យសម្បត្តិ មានតម្លៃអស់ បន្សល់ទុកតែ ម៉ូតូមួយគ្រឿង ដោយចោរយកទៅ ពុំបាន ព្រោះជាប់សោ ខាងមុខ ។ ក្រុមចោរ បានយកកំណាត់ដែក ប្រមាណ២ម៉ែត្រ គាស់បំបាក់ ចម្រឹងបង្អួច ខាងក្រោយ រួចចូលទៅគាស់ ទូតែម្តង ។

ម្ចាស់បានឱ្យដឹងទៀតថា សម្ភារដែលចោរ គាស់លួចយក ទៅនោះ រួមមាន ប្រាក់អាមេរិក ៣ពាន់ដុល្លារ គ្រឿងអលង្ការ ខ្សែ.ក បណ្តោងពេជ្រ ចិញ្ចៀនដាំពេជ្រ ខ្សែ.កមាស ប្លាកទីន កងដៃ និងខ្សែដៃ សរុបជាទឹកប្រាក់ ប្រមាណ១.៦០០០ដុល្លារ ។ ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះ ក៍បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាល សង្កាត់ច្រាំងចំរេះ ទី២ ដើម្បីឱ្យជួយ ស្រាវជ្រាយរក ។

ទោះបីជាយ៉ាងណាក្តី គេហាក់ដូចជា គ្មានសង្ឃឹមនោះទេ ព្រោះនៅខណ្ឌឫស្សីកែវ មានករណី ចោរគាស់ផ្ទះ ជាច្រើនលើក មកហើយ ពុំដែលឃើញ សមត្ថកិច្ចស្រាវជ្រាវ ចាប់បានឡើយ ដូចជានៅ សង្កាត់ស្វាយប៉ាក ផ្ទះមួយត្រូវចោរ គាស់ផ្ទះ រហូតដល់៥លើក ផ្ទះលោកទីប្រឹក្សា និងផ្ទះអ្នកគួកជេរ នៅភូមិបឹងសាឡាង  សង្កាត់ឫស្សីកែវ  ជាដើម ត្រូវចោរគាស់ យកហ្មត់អស់ រហូតដល់ពេលនេះ សមត្ថកិច្ចនៅតែ ពុំទាន់ឃាត់ខ្លួន ជនសង្ស័យណា ម្នាក់បានឡើយ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម