កីឡាករ U-23កម្ពុជា គ្មានឱកាសជួយ ជម្រើសជាតិខ្លួន ពេលជួប អាហ្វហ្គានីស្ថានឡើយ
ភ្នំពេញ៖ សម្រាប់ជំនួប រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះប្រចាំទ្វីបជុំទី២ ជើងទី១ នៃព្រឹត្តិការណ៍ FIFA 2018 World Cup Russia នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ នឹងមិនមាន ការចូលរួមពី ក្រុមយុវជន អាយុក្រោម ២៣ឆ្នាំកម្ពុជា ដែលទើបវិល ត្រឡប់ មកពីចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅសិង្ហបុរីនោះឡើយ ដោយសារពេលវេលាខ្លីពេក ។
លោក Ohara Kazunori គ្រូបង្វឹកទើបដឹកនាំ ក្រុមឈុតធំកម្ពុជា ប្រកួតចាញ់ក្រុមភ្ញៀវ សិង្ហបុរី ក្នុងលទ្ធផល ៤-០ នៅលើទឹក ដីរបស់ខ្លួន កាលពីពេលថ្មីៗកន្លងទៅ បានថ្លែងឲ្យដឹងថា កីឡាករក្នុងក្រុម U-23កម្ពុជា សុទ្ធតែមានឈ្មោះ អាចចូលរួមប្រកួត ក្នុងវគ្គជម្រុះពានរង្វាន់ បាល់ទាត់ ពិភពលោកឆ្នាំនេះ ប៉ុន្ដែដោយសារពួកគេ ទើបបញ្ចប់ភារកិច្ច យ៉ាងនឿយហត់ ក្នុងការប្រកួតកីឡា SEA Games នោះ យើងមិនអាចបង្ខំ ឲ្យពួកគេធ្វើការហ្វឹក ហាត់ភ្លាមៗ ជាមួយក្រុម ជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួត ជាមួយក្រុម ជម្រើសជាតិ អាហ្គហ្គានីស្ថាននោះទេ ។
លោក Ohara Kazunori បានបន្ដថា កីឡាករ U-23កម្ពុជា ពិតជាក្រុមពិសេស ដែលទទួល បានការគាំទ្រ យ៉ាងច្រើនពីសំណាក់មហាជន និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ពិតមែន ប៉ុន្ដែសម្រាប់ការវិល មកជួយក្រុមជម្រើសជាតិ ក៏ត្រូវការពេលវេលា រៀបចំមួយចំនួន ទើបអាចចូលរួមក្នុងការប្រកួតបាន ។ ដូច្នេះរយៈពេលតែប៉ុន្មាន ថៃ្ងពួកគេ គឺមិនអាចជួយ ក្រុមជម្រើស ជាតិបានឡើយ គឺអាចរង់ចាំដល់ការ ប្រកួតក្រោយៗទៀត ទើបពួកគេមានឱកាស ។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានបន្ថែមថា ទោះជាយ៉ាងណាលោកជឿជាក់ លើសមត្ថភាពកូន ក្រុមរបស់ខ្លួន ដោយសារពួកគេ មានជំនឿចិត្តលើខ្លួនឯង និងបានប្រឹងប្រែងប្រកួត យ៉ាងអស់ពី សមត្ថភាពទៀតផង ។ ដូច្នេះលោកសង្ឃឹមថា សម្រាប់ជំនួប ជាមួយ ក្រុមភ្ញៀវអាហ្វហ្គានីស្ថាន នាថ្ងៃទី១៦ ខែមិថុនា នៅលើទីលានពហុកីឡដ្ឋានជាតិ នាពេល ខាងមុខនេះ កីឡាករជម្រើសជាតិកម្ពុជា នឹងធ្វើបានល្អ ប្រសើរឡើងវិញ ដើម្បីជាការតបស្នង នឹងការចំណាយពេល ដ៏មានតម្លៃរបស់អ្នកគាំទ្រ មកទស្សនាការ ប្រកួត របស់ក្រុមជម្រើសជាតិកម្ពុជា ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!