បុរសម្នាក់ ត្រូវគោយន្ត បើកយប់អត់ភ្លើង បុកស្លាប់ យ៉ាងអាណោចអាធ័ម
កណ្តាលៈ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើត បន្ទាប់ពីត្រូវបានគោយន្ត គ្មានបំពាក់ភ្លើង សម្រាប់ បំភ្លឺផ្លូវ មួយគ្រឿង បើកបុក ។ ហេតុការណ៍នេះបានកើតឡើង នៅ វេលាម៉ោង ១៨.៥៧នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១២១០ ភូមិអម្ពិលសាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ អាន មុន្ថា អាយុ៤៧ឆ្នាំ មុខរបរ កសិករ បើកម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ (មិនពាក់មួក) មានទីលំនៅ ភូមិព្រែកភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ។ ចំណែកជន បង្កបានរត់ គេខ្លួនបាត់ បន្សល់ទុកគោយន្តនៅ កន្លែងកើ តហេតុ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញគោយន្តបង្កដឹកឈើ ពេញ និងម៉ូតូជនរងគ្រោះ បើកក្នុងទិសដៅច្រាស់ទិសគ្នា លុះមកដល់ចំណុចកើត ដោយ គោយន្ត មិនមានបំពាក់ភ្លើង សម្រាប់បំភ្លឺផ្លូវ និងគ្មានចំណាង ផ្លាតនោះ បានបុកទៅម៉ូតូ សង់កូរ៉េ បណ្តាលឲ្យអ្នក បើកម៉ូតូ ដែលមិនមានពាក់មួកសុវត្ថិភាពផងនៅ ស្លាប់ភ្លាមតែម្តង។ ចំណែកម៉ូតូរង ការខូចខាតធ្ងន់ និង គោយន្ត រងការខូចខាតស្រាល។
បច្ចុប្បន្ន សពត្រូវបាន ប្រគល់ជូន ក្រុមគ្រួសារយក ទៅធ្វើ តាមប្រពៃណី ចំណែកគោយន្ត និងម៉ូតូ ត្រូវបានយក មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!