គួរឲ្យអាសូរ! ខ្វះមួយខែទៀត ចូលរោងការ នារីម្នាក់ ត្រូវចោរលួច ឥវ៉ាន់តាម ហាងអារក សម្លាប់

 
 

ចិន៖ វាគឺជារឿង ដ៏អកុសល និងសោកសង្រេងមួយ ដែលនារីស្រស់ស្អាត ម្នាក់ជិតដល់ថ្ងៃ រៀបការរបស់ ខ្លួនទៅហើយនោះ បែរជាជួបហេតុការណ៍ អាក្រក់ ស្លាប់ចោលគូស្នេហ៍ យ៉ាងកម្សត់ ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍អកុសល មួយនេះគឺផ្តើម ចេញឡើងពី រឿងរ៉ាវលួច ឥវ៉ាន់នៅ ក្នុងផ្សារទំនើប មួយកន្លែង ដែលមាន បុរសម្នាក់ មកពីខេត្តក្វាងទុង (Guangdong) របស់ប្រទេស ចិន ធ្វើដំណើរមកកាន់ ផ្សារទំនើប Walmart ក្នុងបំណង ដើរលួចយក ឥវ៉ាន់ដែល ដាក់តាំងលក់ តែសកម្មភាពនេះ ត្រូវបាន បុគ្គលិកស្រី ផ្នែកលក់ និងជាកូនក្រមុំ ដែលជិតនឹង រៀបការនោះ បានដឹងហើយ នាងក៏បានដើរ ទៅរកបុរសនោះ ដើម្បីបញ្ឈប់ សកម្មភាព អាក្រក់របស់គេ ដោយមិននឹកស្មានថា នាងត្រូវបាន បាត់បង់ជីវិត ព្រោះតែរឿង បែបនេះនោះឡើយ។



រូបថតរបស់ បុរសជា ជនដៃដល់ និងនារីរងគ្រោះ ដែលកំពុង ដេកស្លាប់ ទាំងហូរឈាម ស្រោចពេញខ្លួន

ផ្អែកលើរបាយការណ៍ បានឲ្យដឹងទៀតថា នារីជាជនរងគ្រោះ ម្នាក់នេះមាន វ័យ២៧ឆ្នាំ បានស្ទុះទៅរក បុរសដែល ជាចោរដើម្បី បញ្ឈប់សកម្មភាព របស់គេ និងធ្វើការ ឃាត់ខ្លួនទុក តែបុរសនោះ មិនបាននៅស្ងៀម នោះឡើយគឺ គេបានព្យាយាមរត់គេច មិនតែប៉ុណ្ណោះ ចោរនោះ ក៏ស្រវាបាន កាំបិតមុតស្រួច មួយដើមដែល ដាក់នៅលើធ្នើរ សម្រាប់លក់ រួចស្ទុះមក រកនារី ម្នាក់នោះវិញ ព្រមទាំង យកកាំបិត មកអារបំពង់ក របស់នារីរងគ្រោះ ភ្លាមៗដែលបាន ធ្វើឲ្យនាង ដេកដួលស្លាប់ នៅក្នុងថ្លុកឈាម កណ្តាលផ្សារ តែម្តង។

មនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង ចំពោះហេតុការណ៍ អាក្រក់មួយនេះ។ យ៉ាងណាមិញ បុរសដែល ជាជនដៃដល់ ម្នាក់នោះ ក៏ត្រូវបាន ប៉ូលីសធ្វើការ ចាប់ខ្លួនរួចរាល់ ហើយផងដែរ៕

រូបថត Pre-wedding របស់កូនក្រមុំ អភ័ព្វដែល បាត់បង់ជីវិត មុនថ្ងៃរៀបការ ជិតមកដល់


ប៉ូលីសបាន ចាប់ជនដៃដល់ ក្រោយពេលកើតហេតុ

ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម