កម្មករសំណង់ម្នាក់ ធ្លាក់ពីកម្ពស់ ៥ម៉ែត្រ រងរបួសធ្ងន់ នៅសង្កាត់ ច្បារអំពៅទី២

 
 

ភ្នំពេញ ៖ មន្រ្តីនគរបាល ប៉ុស្តិ៍ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា មានកម្មករ ផ្សារដែកម្នាក់ បានធ្លាក់ពីលើសំណង់ ដែលកំពុង សាងសង់កំពស់៥ម៉ែត្រ កាលពីវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ បណ្តាលឲ្យរបួសធ្ងន់ ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ករណីខាងលើនេះ បានកើតឡើង ស្ថិតនៅផ្ទះលេខ65 ផ្លូវ622 ក្រុម2 ភូមិ កណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

បើតាមមន្រ្តីនគរបាល ជនរងគ្រោះ មានឈ្មោះ ង៉ន់ លាង អាយុ១៩ឆ្នាំ មានទីលំនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។  បច្ចុប្បន្ន ជនរងគ្រោះ កំពុងសំរាក ព្យាបាល នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម