បុរស​ម្នាក់​មិន​ដឹង​ជា​អារម្មណ៍​ គិតទៅ​ណា ជិះ​ម៉ូតូ​បុក​ រថ​ភ្លើង​កំពុង​ បើក​ឆ្លង​កាត់ ផ្លូវ​របួស​ធ្ងន់​

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ១គ្រឿងម្នាក់ឯងក្នុងល្បឿនលឿនគួរសមដែរ ហើយមិនដឹងថា រវល់គិត ទៅណាទេ ទើបមិនបានចាប់អារម្មណ៍ថា មានរថភ្លើង១ខ្សែកំពុង បើកបរ ឆ្លងផ្លូវក៍ បានបុកពេញទំហឹង ចំទូរថភ្លើង បណ្ដាលឲ្យខ្ទាត មកក្រោយវិញ ដួលបោកទៅ លើថ្នល់រងរបួស ធ្ងន់ត្រូវប៉ូលិស ហៅរថយន្តសង្គ្រោះបន្ទាន់ដឹក ទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈដឹម្បី សង្គ្រោះភ្លាមៗ ផងដែរ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០៧ និង៤០នាទីព្រឹក ថ្ងៃទី១០ មិថុនា ២០១៥ នៅលើកំណាត់ ផ្លូវបេតុង ត្រង់ចំណុចផ្លូវដែកឆ្លងកាត់ ស្ថិតក្នុងភូមិស្រែ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
      
ជនរងគ្រោះឈ្មោះ សឿន រ៉ាទី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងពន្លៃ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CK-4172 ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូធ្វើ ដំណើរតែម្នាក់ឯង ក្នុងទិសដៅពីកើត ទៅលិចតាម បណ្ដោយផ្លូវបេតុងខាងលើ លុះពេលទៅដល់ ត្រង់ចំណុច កើតហេតុទំនងជា រវល់គិតវែ ងឆ្ងាយទៅរឿងអីមួយ ទើបមិន បានឃើញ និងឮរថភ្លើងខ្សែ ភ្នំពេញ-កំពត បើកឆ្លងកាត់ ផ្លូវក្នុងទិសដៅពីត្បូងទៅ ជើងចេញពី ខេត្តកំពតចូលភ្នំពេញ ក៏បានបុកពេញ ទំហឹងចំទូរថភ្លើង នោះខ្ទាតថយ ក្រោយដួលបោក ទៅលើថ្នល់ ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជើងម្ខាង និងត្រូវបានប៉ូលិស ហៅរថយន្ត ពេទ្យដឹកទៅកាន់ មន្ទីពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ ចំណែក រថភ្លើងបានបន្ត ដំណើរទៅមុខទៀត មិនបានឈប់ នោះឡើយ ហើយប៉ូលិស បានប្រគល់ ម៉ូតូទៅឲ្យក្រុម គ្រួសារយក ទៅជួសជុលឡើង វិញដោយខ្លួនឯង៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម