អីយ៉ា! Maddox កូន​ចិញ្ចឹម Jolie មាន​សង្សារ​ហើយ​តើ!

 
 

Maddox កូន​ចិញ្ចឹម​ជនជាតិ​ខ្មែរ​ដែល​តារា​សម្ដែង Angelina Jolie បាន​យក​ទៅ​ចិញ្ចឹម​តាំង​ពី​អាយុ ៧​ខែ​ ឥលូវ​នេះ​មាន​មិត្ត​ស្រី​ម្នាក់​បាត់​ទៅ​ហើយ។ នេះ​បើ​យោង​តាម​សម្ដី​របស់​ម្ដាយ​គេ​ផ្ទាល់។

ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត​ថ្មី​របស់​ខ្លួន រឿង “Maleficient” នៅ​រោងភាពយន្ត El Capitan នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ Angelina Jolie បាន​នាំ​យក​គូ​ស្នេហ៍ Brad Pitt រួម​ជាមួយ​កូន​ប្រុស​ស្រី​ចំនួន ៥​នាក់​របស់​ខ្លួន មាន Maddox អាយុ ១៣​ឆ្នាំ Pax អាយុ ១០​ឆ្នាំ Shiloh អាយុ ៨​ឆ្នាំ និង Knox អាយុ ៥​ឆ្នាំ មក​អបអរ​ជាមួយ​គ្នា​ដែរ។ ចំណែក​កូន​ស្រី​ម្នាក់​ទៀត ឈ្មោះ Vivienne ដែល​បាន​សម្ដែង​ក្នុង​រឿង “Maleficient” ដែរ​ មិន​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ទេ។

ក្នុង​កម្មវិធី​នោះ Jolie បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ ET News ថា “កូន​ប្រុស​ច្បង​របស់​ខ្ញុំ​មាន​មិត្ត​ស្រី​ហើយ។ នាង​អស្ចារ្យ​ និង​គួរ​ឲ្យ​ស្រឡាញ់​ណាស់។ ខ្ញុំ​មិន​ហាម​ឃាត់​ពួក​គេ​នោះ​ទេ។ នាង​រស់​នៅ​ប្រទេស​អង់គ្លេស។ ពួក​យើង​តែង​ទៅ​លេង​នាង​ដល់​អង់គ្លេស​ជា​រឿយ​ៗ​ដែរ”។

អាច​និយាយ​បាន​ថា Maddox គឺ​ជា​ក្មេង​ខ្មែរ​ម្នាក់​ដ៏​មាន​សំណាង​ដែល​ត្រូវ​បាន​ គ្រួសារ​កំពូល​តារា​ហូលីវូដ​​ដូច​ជា Angelina Jolie និង Brad Pitt យក​ទៅ​ចិញ្ចឹម​ដោយ​ផ្ដល់​ក្ដី​ស្រឡាញ់​យ៉ាង​កក់ក្ដៅ និង​លើក​តម្កើង​តាំង​តែ​ពី​តូច​មក។ ឥលូវ​នេះ​គេ​ មាន​ស្នេហា​ហើយ ប្រិយមិត្ត​មាន​អ្វី​ជូន​ពរ​គេ​ទេ?

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម