រថយន្តដឹកទំនិញ ដាច់ហ្វ្រាំង រេចង្កូត បុកជីដូន និងចៅ ជិះម៉ូតូ តាមផ្លូវ ស្លាប់ទាំង២
ខេត្តកំពត ៖ ជីដូន និងចៅប្រុសម្នាក់ អាយុទើបតែ៦ឆ្នាំ បានស្លាប់ ជាមួយគ្នាយ៉ាងអណោចអធ័ម ដោយសាររថយន្តកូរ៉េ ច្នៃទ្រុង ដឹកទំនិញចំណុះមួយតោន កន្លះដាច់ហ្វ្រាំង រេចង្កូត បុកចំពីក្រោយពេញទំហឹង កាលពីរសៀល ថ្ងៃទី៩ មិថុនា នៅលើកំណាត់ផ្លូវជាតិ លេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ។
ប្រភពពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ស្ត្រីចំណាស់ម្នាក់ ជិះម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០១៣ មិនចាំស្លាកលេខបានឌុបក្មេងប្រុសម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ ច្នៃទ្រុងដឹកអីវ៉ាន់ក្រុមហ៊ុន មកបុកចំពីក្រោយម៉ូតូស្ត្រី ជាជីដូន និងចៅបណ្តាលឲ្យខ្ទាត ឆ្ងាយពី ម៉ូតូ បាក់.កស្លាប់ទាំងពីរនាក់ ភ្លាមៗយ៉ាងអណោចអធ័ម នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ព្រមទាំងឃាត់អ្នកបើកបរ បានភ្លាមៗផងដែរ។ តាមការសាកសួរ របស់សមត្ថកិច្ច អ្នកបើកបរបានប្រាប់សមត្ថកិច្ចថា បណ្តាលមកពី រថយន្តដាច់ហ្វ្រាំង ហើយកាច់ចង្កូតមិនស៊ីទើបបណ្តាលឲ្យ មានហេតុការណ៍ កើតឡើងដូច្នេះ ។ ជនរងគ្រោះទាំងពីរនាក់ជីដូននិងចៅ ជីដូនមានឈ្មោះឆែម ធា អាយុ៤៥ឆ្នាំ និងចៅប្រុសឈ្មោះ ឃន វរៈយុទ្ធ អាយុ៦ឆ្នាំ ។ ជនរងគ្រោះទាំងពីរមានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកអ្នកបើកបរមានឈ្មោះប៊ូ បូរត្ន័ អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិស្រែចែង ឃុំរលាំងចក ស្រុកសំរោង ខេត្តកំពង់ស្ពឺ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!