កំពុងអង្គុយទាយ ត្រូវជនអនាថាវាយនឹងបំពង់ទីបរបួស ដេរអស់ជាច្រើនថ្នេរ
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាគ្រូទាយ នៅមាត់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតម្នាក់ ត្រូវជនអនាថា មិនស្គាល់អត្តសញ្ញាណម្នាក់ វាយនឹងបំពង់ទីប បណ្តាលឱ្យ រងរបួសក្បាល ដេរអស់ជាច្រើនថ្នេរ កាលពីវេលា ម៉ោងជិត៥ល្ងាច ថ្ងៃទី៩ មិថុនា ២០១៥ ។
ប្រភពបានឱ្យ ដឹងថា ស្ត្រីរងគ្រោះ ឈ្មោះស៊ឹម សាវឿន អាយុ៣៥ឆ្នាំ ជាគ្រូទាយ នៅមាត់ច្រក ទ្វារអន្តរជាតិប៉ោយប៉ែត មានទីលំនៅ ក្នុងភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
ប្រភពបន្តថា ជនរងគ្រោះ ត្រូវជនអនាថាម្នាក់ លបវាយនឹង បំពង់ទីប ចំក្បាលផ្នែក ខាងក្រោយ បណ្ដាលឱ្យ ដួលសន្លប់ នៅនឹងកន្លែង បង្កឱ្យភ្ញាក់ផ្អើលតែម្ដង ។ ជនបង្កមិនស្គាល់ អត្តសញ្ញាណទេ ភេទប្រុស ហើយត្រូវអ្នកស្រុក និយាយថា ជាជនអនាថា តែងតែមកសុំទាន និងហិតកាវ នៅមាត់ច្រកទ្វារ អន្តរជាតិខាងលើ ។
ក្រោយ ពេលកើតហេតុ ស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ច្រកទ្វារព្រំដែន អន្តរាគមន៍ ហៅរថយន្តសង្គ្រោះ របស់មណ្ឌលសុខភាព ប៉ោយប៉ែត០១ ដែលនៅក្បែរ កន្លែងកើតហេតុ ដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។
ជួបជាមួយស្ត្រីរងគ្រោះ បានប្រាប់ កោះសន្តិភាពថា នៅវេលាព្រឹក ថ្ងៃទី១០ មិថុនា នេះ គាត់និងជនបង្ក មិនដែលស្គាល់គ្នាទេ ដោយជននោះ មានគ្នាប្រហែល ១០នាក់ សុទ្ធតែជាពួក ហិតកាវ និងសុំទាន ។ ប៉ុន្តែគាត់ថា មុនហេតុការណ៍ កើតឡើង មានជនអនាថា មួយក្រុមនេះ បាននិយាយ ឌឺដងដាក់ តែគាត់មិនបាន តបតទេ លុះកំពុងអង្គុយទាយ ស្រាប់តែគេ លបវាយ ពីក្រោយតែម្ដង ។
ស្ត្រីរងគ្រោះនិយាយថា ប្រាក់ដែលគាត់ អង្គុយទាយ បានមួយចំនួន ក៏បាត់អស់ពីខ្លួន សង្ស័យក្រុមបង្កយកអស់ ។ ជនបង្ក និងបក្សពួក ក្រោយពេលកើតហេតុ បានគេចខ្លួនអស់ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!