លោកយាយអាយុ ១០២ឆ្នាំ ទីបំផុតទទួលបាន

 
 

អាល្លឺម៉ង់៖ លោកយាយអាយុ ១០២ ឆ្នាំម្នាក់ បានក្លាយជាអ្នកទទួល សញ្ញាប័ត្រថ្នាក់បណ្ឌិតចាស់បំផុត របស់អាល្លឺម៉ង់ ក្រោយពីចំណាយពេលអស់ជាង៨០ឆ្នាំ ដោយសារតែនិក្ខេបបទបណ្ឌិតរបស់គាត់ ត្រូវបានរាំងខ្ទប់ ដោយពួកណាស៊ី (Nazis)។


លោកយាយ Ingeborg លើកបង្ហាញសញ្ញាប័ត្របណ្ឌិតរបស់គាត់

លោកយាយ Ingeborg ជាជនជាតិជី្វហ្វ បានរង់ចាំតាំងពីឆ្នាំ ១៩៣៨ មក ដើម្បីបញ្ចប់ថ្នាក់បណ្ឌិតរបស់គាត់ ប៉ុន្តែដោយសារ កងកម្លាំងណាស៊ី របស់អាល្លឺម៉ង់ កាលពីសម័យនោះឡើងកាន់អំណាច ហើយពួកគេបាន បណ្តេញ ជនជាតិជី្វហ្វទាំងអស់ ឲ្យឈប់រៀន និងបញ្ឈប់ការប្រកបការងារផ្សេងជាច្រើនទៀត។

គាត់បានឆ្លងផុតឧបសគ្គចុងក្រោយ បន្ទាប់ពីឆ្លងកាត់ការប្រលងសួរផ្ទាល់មាត់ ដោយជោគជ័យ ហើយទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យ Hambury ជំនាញ Neonatologist (ឯកទេសខាងមើលថែ ទារកទើបនឹងកើត)។

កាលពី ឆ្នាំ១៩៣៨ ប្រធានរបស់លោកយាយ Ingeborg បានចេញលិខិតមួយ អនុញ្ញាតិឲ្យគាត់ធ្វើការ លើផ្នែកដែលទាក់ទងនឹងជំងឺខាន់ស្លាក់ (diphtheria) ប៉ុន្តែច្បាប់ថ្មីរបស់ពួក ណាស៊ី បានរារាំងដល់ លោកយាយ ក្នុងការបញ្ចប់ថ្នាក់បណ្ឌិតរបស់គាត់។

ពួកណាស៊ី បានគ្រប់គ្រងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៣៣ ហើយបានដកហូតសិទ្ធសេរីភាពរបស់ ជនជាតិជី្វហ្វ ដូចជាការបណ្តេញចេញពីសាលារៀន សកលវិទ្យាល័យ ការមិនឲ្យធ្វើការងារ ឬរកស៊ី រួចហើយសំលាប់ចោលនៅតាម ជំរុំប្រហារជីវិតនានា នៅពាសពេញទ្វីបអ៊ីរ៉ុប។ ទាក់ទងនឹងរឿងរ៉ាវរបស់លោកយាយខាងលើនេះ លោកនាយកសាកលវិទ្យាល័យវេជ្ជសាស្ត្រ Burkhard Goeke មានប្រសាសន៍ថា “ក្រោយរយៈពេលជាង ៨០ ឆ្នាំទីបំផុត យើងអាចស្តារយកភាពយុត្តិធម៌ខ្លះ បានមកវិញហើយ”


លោកយាយ Ingeborg ក្លាយជាអ្នកទទួល សញ្ញាប័ត្រថ្នាក់បណ្ឌិតចាស់ បំផុតរបស់អាល្លឺម៉ង់

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម