ឈ្លោះ​គ្នា ប្រាប់​ប្តី​យក​លុយ​១០​ម៉ឺន​រៀល​ចុះ​ចេញពីផ្ទះ ត្រូវ​ប្តី​យក​១​លាន​រៀល ខឹង​ចិត្ត​ផឹកថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន

 
 

ខេត្តកំពង់ចាម ៖ ស្ត្រីមានកូន៣នាក់ ឈ្មោះគិន ណារ៉ុង អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិជ្រោយចង្ហារ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បានសម្រេចចិត្ត ផឹកថ្នាំកណ្តុរ ធ្វើអត្តឃាត បញ្ចប់ជីវិត បន្ទាប់ពីមានជម្លោះ ជាមួយប្តីរួចមក ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង១២ និង១០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៩ មិថុនា ២០១៥ ហើយត្រូវបាន សាច់ញាតិដឹកមក សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ សម្តេចម៉ែ ក្រុងសួង តែដោយសារ ស្ថានភាពធ្ងន់ធ្ងរពេក មិនអាចសង្គ្រោះបាន ក៏ស្លាប់តែម្តង ។

លោកវរសេនីយ៍ត្រីឡុង សារិន អធិការរងនគរបាល ស្រុកត្បូងឃ្មុំ ឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរូបនេះ មានជម្លោះជាមួយ និងប្តី របស់ខ្លួនឈ្មោះ ប៉ោង កុសល ឱ្យចេញទៅធ្វើការ តែប្តីមិនព្រមចេញទៅ ដោយសារ មិនស្រួលខ្លួននោះ ។

លោកបន្តថា ប្រពន្ធថែមទាំង បោះពាក្យថា បើមិនព្រមចេញ ទៅនោះទេ យកលុយ១០ម៉ឺនរៀល ចុះចេញទៅឱ្យឆ្ងាយ ក្នុងពេលដែល
មានជម្លោះ កើតឡើងប្រកែកគ្នា ដោយពាក្យសម្តី ។ ក្នុងពេលនោះ ប្តីក៏បាន ទៅចុះពីលើផ្ទះ ដោយយកលុយ ១លានរៀល ចេញទៅដេក នៅផ្ទះឪពុក របស់ខ្លួន ស្ថិតនៅមិនឆ្ងាយ ពីផ្ទះប្រពន្ធឡើយ ។

ហេតុតែប្រពន្ធ ឈឺចិត្តពេកនោះ ក៏បានយកថ្នាំកណ្តុរ មកផឹកធ្វើអត្តឃាត បណ្តាលឱ្យ ប្រកាច់ប្រកិន បែកពពុះមាត់ ក៏ប្រញាប់ដឹកមក សង្គ្រោះនៅមន្ទីរពេទ្យ ក្រុងសួង ។  តែដោយឥទ្ធិពល ថ្នាំពុលនោះ បានជ្រាបពេញខ្លួនប្រាណ ក៏ស្លាប់តែម្តង ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព

ខេត្តកំពង់ចាម ៖ ស្ត្រីមានកូន៣នាក់ ឈ្មោះគិន ណារ៉ុង អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិជ្រោយចង្ហារ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បានសម្រេចចិត្ត ផឹកថ្នាំកណ្តុរ ធ្វើអត្តឃាត បញ្ចប់ជីវិត បន្ទាប់ពីមានជម្លោះ ជាមួយប្តីរួចមក ។ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង១២ និង១០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៩ មិថុនា ២០១៥ ហើយត្រូវបាន សាច់ញាតិដឹកមក សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ សម្តេចម៉ែ ក្រុងសួង តែដោយសារ ស្ថានភាពធ្ងន់ធ្ងរពេក មិនអាចសង្គ្រោះបាន ក៏ស្លាប់តែម្តង ។លោកវរសេនីយ៍ត្រីឡុង សារិន អធិការរងនគរបាល ស្រុកត្បូងឃ្មុំ ឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរូបនេះ មានជម្លោះជាមួយ និងប្តី របស់ខ្លួនឈ្មោះ ប៉ោង កុសល ឱ្យចេញទៅធ្វើការ តែប្តីមិនព្រមចេញទៅ ដោយសារ មិនស្រួលខ្លួននោះ ។លោកបន្តថា ប្រពន្ធថែមទាំង បោះពាក្យថា បើមិនព្រមចេញ ទៅនោះទេ យកលុយ១០ម៉ឺនរៀល ចុះចេញទៅឱ្យឆ្ងាយ ក្នុងពេលដែលមានជម្លោះ កើតឡើងប្រកែកគ្នា ដោយពាក្យសម្តី ។ ក្នុងពេលនោះ ប្តីក៏បាន ទៅចុះពីលើផ្ទះ ដោយយកលុយ ១លានរៀល ចេញទៅដេក នៅផ្ទះឪពុក របស់ខ្លួន ស្ថិតនៅមិនឆ្ងាយ ពីផ្ទះប្រពន្ធឡើយ ។ហេតុតែប្រពន្ធ ឈឺចិត្តពេកនោះ ក៏បានយកថ្នាំកណ្តុរ មកផឹកធ្វើអត្តឃាត បណ្តាលឱ្យ ប្រកាច់ប្រកិន បែកពពុះមាត់ ក៏ប្រញាប់ដឹកមក សង្គ្រោះនៅមន្ទីរពេទ្យ ក្រុងសួង ។ តែដោយឥទ្ធិពល ថ្នាំពុលនោះ បានជ្រាបពេញខ្លួនប្រាណ ក៏ស្លាប់តែម្តង ។ផ្តល់សិទ្ធដោយ កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម