ញ៉ាមបោកគេបាន ប្រើស្ទីលដដែល លើកទី២ ជាប់ខ្នោះនគរបាល

 
 

កណ្តាល៖ ស្ត្រីជនជាតិ វៀតណាមម្នាក់ ត្រូវបានជនរងគ្រោះ ឃាត់ខ្លួន ប្រគល់ឲ្យនគរបាល ធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យ ប្រើល្បិច បន្លំលួចយកលុយ ជនរងគ្រោះម្នាក់ បានសម្រេច ហើយបន្តទៅលួច លុយជនរងគ្រោះ ម្នាក់ទៀត ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោ ១០និង៥០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅម្តុំ រង្វង់មូលតាខ្មៅ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ មាន២នាក់ ទី១-ឈ្មោះ ជុំ តារា ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរ ប្តូរប្រាក់ រស់នៅភូមិ តាខ្មៅ២ សង្កាត់តាខ្មៅ ទី២-ឈ្មោះ ដុស សេរី ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរ ប្តូរប្រាក់ រស់នៅភូមិ តាខ្មៅ២ សង្កាត់តាខ្មៅ ចំណែកឯ ជនសង្ស័យឈ្មោះ ង៉ែត ស្រីម៉ី ភេទស្រី អាយុ២២ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ជាជនជាតិរៀតណាម រស់នៅផ្ទះជួល សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបាន យកលុយចំនួន ២០០ដុល្លារ ទៅដូរយកលុយ ខ្មែរពីជនរងគ្រោះឈ្មោះ ជុំ តារា នៅពេលជនរងគ្រោះ ហុចលុយឲ្យរាប់ ជនសង្ស័យបាន ដកយកលុយ៤ខ្ទាស់ មួយខ្ទាស់ចំនួន ៦០០០០រៀល យកលាក់ទុក ក្នុងអាវទ្រនាប់ របស់ខ្លួន រួចប្រាប់ទៅ ជនរងគ្រោះថា លុយមិនគ្រប់ទេ គឺខ្វះ ២៤០០០០រៀលទៀត ពេលនោះជនរងគ្រោះ ក៏បានថែមលុយ បង្គ្រប់ឲ្យទៅ ជនសង្ស័យ រួចជនសង្ស័យ បានយកលុយខ្មែរនោះ ទៅដូរយកលុយ ដុល្លារនៅកន្លែង ផ្សេងទៀត ក្រោយមកជនសង្ស័យ បានយកលុយដុល្លានោះ ទៅដូរយកលុយខ្មែរ នៅកន្លែងជនរងគ្រោះ ទី២ឈ្មោះ ដុស សេរី ដោយប្រើល្បិចដដែល ពេលនោះជនរងគ្រោះ មានការសង្ស័យ ព្រោះខ្លួនបាន រាប់ត្រឹមត្រូវ មុននឹងហុចទៅ ឲ្យជនសង្ស័យ ហេតុអ្វីបានជា ខ្វះច្រើនម្លឹង រួចក៏ឃាត់ខ្លួន ប្រគល់ឲ្យនគរបាល ធ្វើការសាកសួរ។

នគរបាលបានបន្តថា បន្ទាប់ពីឃាត់នាំ យកមកសាកសួរនោះ ជនសង្ស័យសារភាពថា ខ្លួនពិតជាបាន លួចលុយជនរងគ្រោះ ទាំងពីរនាក់ ពិតប្រាកដមែន៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

កណ្តាល៖ ស្ត្រីជនជាតិ វៀតណាមម្នាក់ ត្រូវបានជនរងគ្រោះ ឃាត់ខ្លួន ប្រគល់ឲ្យនគរបាល ធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យ ប្រើល្បិច បន្លំលួចយកលុយ ជនរងគ្រោះម្នាក់ បានសម្រេច ហើយបន្តទៅលួច លុយជនរងគ្រោះ ម្នាក់ទៀត ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោ ១០និង៥០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅម្តុំ រង្វង់មូលតាខ្មៅ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។នគរបាលបានឲ្យដឹងថា ជនរងគ្រោះ មាន២នាក់ ទី១-ឈ្មោះ ជុំ តារា ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរ ប្តូរប្រាក់ រស់នៅភូមិ តាខ្មៅ២ សង្កាត់តាខ្មៅ ទី២-ឈ្មោះ ដុស សេរី ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរ ប្តូរប្រាក់ រស់នៅភូមិ តាខ្មៅ២ សង្កាត់តាខ្មៅ ចំណែកឯ ជនសង្ស័យឈ្មោះ ង៉ែត ស្រីម៉ី ភេទស្រី អាយុ២២ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ជាជនជាតិរៀតណាម រស់នៅផ្ទះជួល សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបាន យកលុយចំនួន ២០០ដុល្លារ ទៅដូរយកលុយ ខ្មែរពីជនរងគ្រោះឈ្មោះ ជុំ តារា នៅពេលជនរងគ្រោះ ហុចលុយឲ្យរាប់ ជនសង្ស័យបាន ដកយកលុយ៤ខ្ទាស់ មួយខ្ទាស់ចំនួន ៦០០០០រៀល យកលាក់ទុក ក្នុងអាវទ្រនាប់ របស់ខ្លួន រួចប្រាប់ទៅ ជនរងគ្រោះថា លុយមិនគ្រប់ទេ គឺខ្វះ ២៤០០០០រៀលទៀត ពេលនោះជនរងគ្រោះ ក៏បានថែមលុយ បង្គ្រប់ឲ្យទៅ ជនសង្ស័យ រួចជនសង្ស័យ បានយកលុយខ្មែរនោះ ទៅដូរយកលុយ ដុល្លារនៅកន្លែង ផ្សេងទៀត ក្រោយមកជនសង្ស័យ បានយកលុយដុល្លានោះ ទៅដូរយកលុយខ្មែរ នៅកន្លែងជនរងគ្រោះ ទី២ឈ្មោះ ដុស សេរី ដោយប្រើល្បិចដដែល ពេលនោះជនរងគ្រោះ មានការសង្ស័យ ព្រោះខ្លួនបាន រាប់ត្រឹមត្រូវ មុននឹងហុចទៅ ឲ្យជនសង្ស័យ ហេតុអ្វីបានជា ខ្វះច្រើនម្លឹង រួចក៏ឃាត់ខ្លួន ប្រគល់ឲ្យនគរបាល ធ្វើការសាកសួរ។នគរបាលបានបន្តថា បន្ទាប់ពីឃាត់នាំ យកមកសាកសួរនោះ ជនសង្ស័យសារភាពថា ខ្លួនពិតជាបាន លួចលុយជនរងគ្រោះ ទាំងពីរនាក់ ពិតប្រាកដមែន៕ផ្តល់សិទ្ធដោយ ដើមអម្ពិល

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម