អគ្គនាយក គ្រប់គ្រង ប្រាង្គប្រាសាទ ដែលជាបេតិកភណ្ឌពិភពលោក នៅឥណ្ឌូនេស៊ី សុំរៀនសូត្រ ពីអាជ្ញាធរជាតិអប្សរា
សៀមរាប ៖ នៅអាជ្ញាធរជាតិអប្សរា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥នេះ អគ្គនាយក និងប្រតិភូ សម្រាប់ ស្ថាប័ន គ្រប់គ្រងប្រាសាទបុរាណ នៃប្រទេសឥណ្ឌូនេស៊ី បានមកជួបជាមួយ អគ្គនាយក និងមន្រ្ដីជំនាញ របស់អាជ្ញាធរជាតិអប្សរា ដើម្បីបានស្វែងយល់ និងបានសិក្សារៀនសូត្រ ពីបទពិសោធន៍ លើការ គ្រប់គ្រង និងអភិរក្ស រួមនិងការអភិវឌ្ឍន៍ នៃបេតិកភណ្ឌ ពិភព លោករបស់កម្ពុជា ដែលក្រោមការគ្រប់គ្រង ដោយអជ្ញាធរជាតិអប្សរា ។
លោក ឡុង កុសល់ បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបនេះ ខាងភាគី អាជ្ញាធរជាតិអប្សរា ក្នុងវត្តមាន របស់លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអគ្គនាយករង ព្រមទាំង មន្ត្រីជំនាញ ទាក់ទងជា ច្រើនរូបទៀត ។ ហើយខាងភាគី ឥណ្ឌូនេស៊ី គឺមានវត្តមាន របស់ លោកស្រី ឡាយលី ព្រីហាទិនីងទ្យ៉ាស (Lailly Prihatiningtyas) អគ្គនាយក នៃស្ថាប័ន គ្រប់គ្រងប្រាសាទបុរាណ ប្រទេសឥណ្ឌូនេស៊ី រួមនិងប្រតិភូ ៣រូបផ្សេងទៀត ផងដែរ ។
លោក ឡាយលី ព្រីហាទិនីងទ្យ៉ាស បានមានប្រសាសន៍ ថា ចំពោះប្រាសាទរបស់ប្រទេសឥណ្ឌូនេស៊ី ទាំងបីនេះ គឺមាន ប្រាសាទ បូរ៉ូប៊ូឌួរ (Borobudur), ប្រាសាទប្រ៉ាមប៉ាណាន់ (Prambanan), និងប្រាសាទ រ៉ាទូបូគូ (Ratu Boko) ដែលមានទីតាំងនៅក្រុង បុរាណរ៉ាយ៉ា យោគយ៉ា នៅខេត្តយោគយ៉ាការតា (Yogyakarta) ។ ហើយប្រាសាទ បូរ៉ូប៊ូឌួរ ដែលកសាងនៅចំកណ្ដាលបេះដូង នៃកោះចាវ៉ា (កោះជ្វា) នាចន្លោះឆ្នាំ៨០០ គឺជាប្រាសាទ ព្រះពុទ្ធសាសនាដ៏ធំជាងគេនៅលើពិភពលោក និងមានរូបបដិមាករ យ៉ាងច្រើន ហើយបានចុះក្នុង បញ្ជីជាសម្បត្តិវប្បធម៌ របស់ ពិភពលោក ដោយអង្គការ យូណេស្កូ ។ ចំពោះប្រាសាទប្រ៉ាមប៉ាណាន់ គឺជាប្រាសាទហិណ្ឌូ ដ៏ស្រស់ស្អាតបំផុត ហើយត្រូវបានចុះក្នុងបញ្ជី សម្បត្តិវប្បធម៌របស់ពិភពលោក ។
លោកស្រី ឡាយលី ព្រីហាទិនីងទ្យ៉ាស មានប្រសាសន៍ថា វិទ្យាស្ថាន តាម៉ាន់ វីសាតា ខានឌី មានទំនាក់ទំនង ច្រើនជាមួយដៃ គូផ្សេងៗ តែលោកស្រីគិតថា មិនអាចខ្វះបានទេ កិច្ចទំនាក់ទំនង សហប្រតិបត្តិការ ជាមួយ អាជ្ញាធរជាតិអប្សរានៃប្រទេសកម្ពុជា ពីព្រោះអាជ្ញាធរអប្សរា មាន បទពិសោធន៍ និងទទួលបានជោគជ័យជាច្រើន ដែលអាចនិយាយបានថា ជាគំរូដ៏ល្អទូទាំងសាកល លោក ក្នុងការគ្រប់គ្រង រៀបចំ តំបន់ បេតិកភ័ណ្ឌពិភពលោក ។
លោកស្រីបញ្ជាក់ថា រចនាសម្ព័ន្ធការងារគ្រប់គ្រង រៀបចំតំបន់បេតិកភណ្ឌ នៃប្រាសាទ នៅឥណ្ឌូណេស៊ី គឺមាន លក្ខណៈស្មុគ ស្មាញច្រើន មិនដូចអាជ្ញាធរអប្សរានៃប្រទេសកម្ពុជានោះទេ ដែលជា ស្ថាប័នគ្រឹះស្ថាន សាធារណរដ្ឋបាល តែមួយគត់របស់ជាតិ ដើម្បីដំណើរការថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងរៀបចំតំបន់បេតិភណ្ឌ ប្រកបដោយ តម្លាភាព ។
យោងតាមអ្វីដែលលោកស្រីបានលើកឡើង លោកស្រីបានសំណូមពរឲ្យអាជ្ញាធរ ជាតិអប្សរា ចែករំលែកនូវបទពិសោធន៍ សំខាន់ ដូចជា ៖ ទី១ អ្វីដែលជាការលំបាកខ្លាំង គឺការកសាងប្រាសាទ ទាំងបី របស់ឥណ្ឌូណេស៊ី គឺត្រូវបានឆ្លងកាត់ប្រវត្តិសាស្រ្ត នៃការទទួលយក សាសនាជាច្រើន ហើយប្រាសាទទាំងនោះ មានច្រើនណាស់ព្រះពុទ្ធបដិមា និងតាមបែបហិណ្ឌូ ។ តែបច្ចុប្បន្ន ប្រជាពលរដ្ឋ ឥណ្ឌូណេស៊ី គឺសាសនិក ម៉ូស្លីម ដូច្នេះនាបច្ចុប្បន្ននេះ ប្រាសាទ និងបេតិកភណ្ឌ ទាំងនោះ គឺមានតែរូប តែគ្មានព្រលឹងនោះឡើយ រួមទាំងការ បាត់បង់បេតិកភ័ណ្ឌអរូបី ផងដែរ ដូច្នេះយើង ត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីនាំយកព្រលឹង និងវិញ្ញាណ នៃប្រាសាទ ទាំងនោះឲ្យមាន សភាពរស់រវើក ឡើងវិញ ដូចប្រាង្គប្រាសាទ បុរាណខ្មែរ ។
ការស្នើសុំចែករំលែកបទពិសោធន៍ទី២ គឺការគ្រប់គ្រង រៀបចំ និងបង្កើនប្រសិទ្ធិភាពវិស័យ ទេសចរណ៍ ព្រោះថានៅតំបន់ រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ ដែលមានកំណើនភ្ញៀវទេសចរចូលមកទស្សនា ជារៀងរាល់ឆ្នាំ និង សំណូមពរចែករំលែកបទ ពិសោធន៍ទី៣ ស្តីអំពី វិធីសាស្រ្តការងារ ដើម្បីលើក កម្ពស់ ការចូលរួមពីសំណាក់ ប្រជាសហគមន៍ ដែលរស់នៅក្នុងតំបន់ឧទ្យាន ប្រវត្តិសាស្រ្ត លើការអនុវត្ត កិច្ចការថែរក្សាអភិរក្ស និងមានការរៀបចំ សម្រាប់កិច្ចការ អភិវឌ្ឍន៍តំបន់បេតិកភ័ណ្ឌ ប្រកបដោយចិរភាព ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!