បុរសម្នាក់ រួចផុតពីការស្លាប់ ដោយសារ ភាពរឹងមាំ របស់ទូរសព្ទ Nokia Lumia 920
ចិន៖ ទូរសព្ទ Nokia ត្រូវបានអ្នកនិយមប្រើប្រាស់ ភាគច្រើន ទទួលស្គាល់ថាមាន ភាពធុន និងរឹងមាំ ហើយក្នុងចំណោមនោះ ដូចជា Nokia Lumia 920 ជាដើម ធ្លាប់មានអ្នកប្រើប្រាស់ជាច្រើន ប្រាប់អំពីបទពិសោធន៍ នៃភាពធុនទ្រាំ ទៅនឹងការធ្លាក់ រាប់សិបដង នៅតែមិនមានជាបញ្ហាអ្វី។
យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍មួយ ពីសារព័ត៌មានចិន ឲ្យដឹងថា Nokia Lumia 920 បានជួយស្រោចស្រង់អាយុជីវិត បុរសម្នាក់ ឲ្យរួចផុតពីការស្លាប់ បន្ទាប់ពីជញ្ជាំងមួយ បានបាក់រលំ មកលើ បុរសរូបនោះរួចមក។
ប្រភពដដែល ឲ្យដឹងថា ហេតុការណ៍មិននឹកស្មានដល់នេះ បានកើតឡើងនៅក្នុងខេត្តគ័នស៊ូ កាលពីរសៀសថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ ដោយមានជញ្ជាំងកម្ពស់២០ម៉ែត្រមួយ បានបាក់រលំលើមនុស្សមួយក្រុម ក្រោយពេលជញ្ជាំងនោះ ត្រូវបានរបាដែកថែម បុកទង្គិចត្រូវ។ បុរសរងគ្រោះ មានឈ្មោះ ហ្គេង មីង ជាមនុស្សម្នាក់ក្នុងចំណោម មនុស្សសរុប ៩នាក់ ដែលត្រូវបានកប់ទាំងរស់ ក្រោមជញ្ជាំងបានបាក់រលំនោះ។
យ៉ាងហោចណាស់ មនុស្ស២នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ ដ៏អាក្រក់នេះ និង៣នាក់ផ្សេងទៀត កំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរនៅឡើយ។ ប៉ុន្តែសំរាប់លោក ហ្គេង មីង គាត់គ្រាន់តែរបួសស្រាលបន្តិចបន្តួចប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកយកព័ត៌មានថា ក្នុងពេលកើតហេតុនោះ គាត់បានស្ទុះយកទូរសព្ទ Nokia Lumia 920 របស់គាត់មកដាក់ការពារត្រង់ក្បាល ពេលដែលកំទេចបំណែកជញ្ជាំង បាក់ធ្លាក់មក។
ទោះជាយ៉ាងណា ទូរសព្ទរបស់គាត់ មានការខូចខាតផ្នែកកញ្ចក់អេក្រង់បន្តិចបន្តួច ផងដែរ ហើយសំរាប់រូបគាត់វិញ នឹងអាចវិលត្រឡប់ទៅផ្ទះជាធម្មតាវិញ នៅពេលឆាប់ៗនេះ៕
ទូរសព្ទ Lumia ក្រោយកើតហេតុ
ប្រភព៖ wmpoweruser
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!