ទស្សនាទិដ្ឋភាពទន្លេ៥ពណ៌ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក
ដើម្បីជាការលំហែអារម្មណ៍នាចុងសប្ដាហ៍នេះ ទំព័រ Sabay ទស្សនាចរសូមបង្ហាញរមណីយដ្ឋានធម្មជាតិដ៏អស្ចារ្យមួយលើពិភពលោក មានឈ្មោះថាទន្លេប្រាំពណ៌ Caño Cristales ។ ទន្លេ Caño Cristales ស្ថិតក្នុងស្រុក Serrania de la Macarena ខេត្ត Meta នៃប្រទេសកូឡុំប៊ី។
ទន្លេនេះមានឈ្មោះក្រៅហៅថា “ទន្លេប្រាំពណ៌” ឬ”ទន្លេឥន្ទធនូ” ហើយក៏ត្រូវបានចាត់ទុកថាជាទន្លេដែលស្រស់ស្អាតបំផុតលើពិភពលោក។ សារាយចម្រុះពណ៌ Macarenia clavigera បានធ្វើឲ្យទឹកទន្លេនេះមើលទៅមានពណ៌ច្រើនចម្រុះគ្នាដូចជា លឿង បៃតង ខៀវ ខ្មៅ ជាពិសេសគឺពណ៌ក្រហមតែម្ដង។
ដោយសារ Caño Cristales ស្ថិតក្នុងតំបន់ដាច់ស្រយាល ភ្ញៀវទេសចរមិនអាចទៅទីនោះដោយប្រើយានជំនិះផ្លូវគោកឡើយ។ ប៉ុន្តែអ្នកទេសចរដែលចូលចិត្តការផ្សងព្រេងទាំងអស់អាចជិះយន្តហោះមកក្រុង La Macarena រួចធ្វើដំណើរមកកាន់ទន្លេនេះដោយជិះសេះ ឬជិះលា ឬដោយថ្មើរជើង។
រមណីយដ្ឋាននេះធ្លាប់បិទមិនឲ្យទេសចរចូលរយៈពេល ៣-៤ឆ្នាំដោយសារតែសកម្មភាពចោរព្រៃរួមទាំងការបារម្ភពីសុវត្ថិភាពទេសចរក្នុងពេលធ្វើដំណើរ។ ក្រោយមកនៅឆ្នាំ២០០៩ ទីនេះក៏បានបើកស្វាគមន៍ទេសចរវិញ ហើយបច្ចុប្បន្នក្រុមហ៊ុនទេសចរណ៍ជាច្រើននៅកូឡុំប៊ីបានបង្កើតសេវាកម្មជូនភ្ញៀវមកលេងដល់រមណីយដ្ឋាននេះតែម្ដង។ ភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះគឺមិនអនុញ្ញាតឲ្យស្នាក់នៅពេលយប់ ឬចម្អិនម្ហូបនៅទីនេះឡើយ។
ទស្សនាទិដ្ឋភាពទន្លេប្រាំពណ៌តែម្ដង ថាតើស្រស់ស្អាត និងអស្ចារ្យកម្រិតណាទៅ?
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!