ស្នេហាដឹកមុខ! ស្រឡាញ់សង្សារ ក្មេងពេក ហ៊ានសូម្បី តែចូល ប្រលងជំនួស

 
 

កាហ្សាក់ស្ថាន៖ យុវជន ម្នាក់ត្រូវបាន ពិន័យជាទឹកប្រាក់ចំនួន ២,១០០ ដុល្លារអាមេរិក ក្រោយពី បន្លំ ស្លៀក សំលៀក បំពាក់មិត្ដស្រី អាយុ ១៧ឆ្នាំ ចូលទៅប្រលង ជំនួសនាង ខណៈដែល សិស្សស្រីផ្សេងទៀត នាំគ្នានិយាយថា សកម្មភាពរបស់បុរសនេះ ពិតជា រ៉ូមែនទិច ទៅវិញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា Ayan Zhademov អាយុ ២០ឆ្នាំ ត្រូវបានចាប់ខ្លួន នៅពេល អនុរក្ស លឺសម្លេង និងដឹងថា ជាមនុស្សប្រុស។ យ៉ាងណាមិញ មូលហេតុដែល បុរសនេះ ហ៊ានធ្វើសកម្មភាព មួយនេះ ដោយសារតែ មិត្ដស្រីរបស់ខ្លួន មានអារម្មណ៍ ភ័យខ្លាច នៅពេលដែល អង្គុយប្រលង។ តាមរយៈសម្ដី ពីអនុរក្ស បានឲ្យ ដឹងថា យុវជននេះ ព្យាយាមនិយាយ សម្ដីបែបស្រាល និងខ្ពស់ តែ ទោះជាយ៉ាងណា សម្លេងនេះ មិនអាច បោកពួកគេ បានទេ ព្រោះជាក់ស្ដែង ស្ដាប់ទៅ ពិតជាសម្លេង មនុស្សប្រុស។

ជាមួយគ្នានោះ ក៏មានសិស្សស្រីម្នាក់ ឈ្មោះ Dariga Nesterova បាននិយាយថា៖ វាជារឿង ដ៏គួរឲ្យ ឆោតល្ងង់មែន តែវារ៉ូមែនទិច ពេលខ្លះ ស្នេហាធ្វើឲ្យមនុស្ស បាំងមុខ ហ៊ានធ្វើអ្វីៗឡប់ៗ គ្រប់យ៉ាង តែខ្ញុំសង្ឃឹមថា មិត្ដប្រុសខ្ញុំ នឹងធ្វើរឿង ដ៏រ៉ូមែនទិច នេះដូចគ្នា។ 

ក្រោយពីរឿងនេះ បានផ្សព្វផ្សាយជាសាធារណៈ ក៏មានបុរសជាអ្នករកស៊ី ក្នុងស្រុកម្នាក់ បានជួយបង់ប្រាក់ ពាក់កណ្ដាលនៃប្រាក់ ពិន័យនេះ៕


យុវជនដែលបន្លំខ្លួនជំនួសមិត្ដស្រី ចូលប្រលង

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម